Sunday, April 12, 2020

របៀបធ្វើគិមឈី how to make Kimchi


របៀបធ្វើគិមឈី  how to make Kimchi

គ្រឿងផ្សំ Ingredients

ស្ពៃបូកគោមួយ(napa cabbage) ​,​​ឆៃថៅមួយមឺម ធំល្មម​,​ម្សៅម្ទេសមួយពែង ,​​ប៉ោមពីរផ្លែ  ,​​ទឺកត្រី១/៣​ពែង ,​​ស្លឹកខ្ទឹម មួយបាច់ ,​  ស្លឹក ជឺឆាយមួយបាច់ ,​ខ្ញីមួយដុំ ,​​មើមខ្ទឹមប្រហែល ប្រាំដុំ​,​​ខ្ទឹមក្រហម មួយ ,​​ផ្សឹតក្រៀមបីឬបួនដុំ ,​ម្សៅខ្សាយ (​rice flour) ១/៤​ ពេង ,​



sreymomchantha


របៀបធ្វើ How to make

ដំបូងយើង យកស្ពៃបូកគោមកលាងវាអោយស្អាត ហើយពុះជា បួនចំរៀក  បន្ទាបមកយកវាទៅដាក់ក្នុងចានដែក មួយហើយយើងចាក់ទឹកមួយពែងចូល ​បន្ទាបមកយកអំបិលប្រហែល១/២ ពែង ​មករោយបន្តិចៗអោយគ្រប់  ស្រទាប់​នៃស្លឹកស្ពៃ ​​ហើយស្ពៃនោះយើងត្រូវដាក់ទឹកប្រលាក់វាតិចៗដើម្បីអោយ អំបិលជាប់និង​ស្ពៃនោះ ។
បន្ទាប់ពីយើងប្រលាក់ស្ពៃរួច  យើងទុកវាមួយអន្លើ ដើម្បីអោយវាស្លោកបន្តិច។
ជំហ៊ានបន្ទាប់មកទៀតនេះគឺ យើង​ដាំទឹក​ដាក់ម្សៅកូរវាអោយស្អិត ដើម្បីយកវាទៅប្រលាក់ជាមួយស្ពៃ  ដើម្បីអោយ​ វាឆាប់ជូ​(​សូមជំរាបថាម្សៅ នោះយើង ត្រូវទុកវាអោយត្រជាក់សិន)​។
បន្ទាបមកទៀត ​យើងត្រូវហាន់ស្លឹកខ្ទឹម​និ​ង​  ស្លឹកឆាយ​ប្រវែង​ប្រហែលពីរថ្នាំងដៃ ​ដាកចូលទៅក្នុងចានដែកមួយ 
លើកនេះយើងត្រូវ​ចិតសំបក ឆៃថៅ ​រួចហើយយើងហាន់ ឬ ឈូសវា​អោយ ល្អិត រួចហើយយកវាមកដាក់ជាមួយស្លឺកខ្ទិម ​។​បន្ទាប់មកទៀត  យើង ចិតប៉ោម ខ្ទិមក្រហម មឺមខ្ទឹម ផ្សិត ​ខ្ញី មកកិន បញ្ចូលគ្នា អោយ ម៉ដ្ឋ ហើយ  បន្ទាប់ទៀតយើងយកគ្រឿងដែលបានកិនហើយ  ចាក់ចូលទៅក្នុងចានដែក ដែលបានដាក់ស្លឹកខ្ទមនិង​ស្លឹកឆាយ ​រួចហើយយើង​ដាក់ម្សៅម្ទេស ទៅតាមអ្វីដែលយើចង់បាន​( បើយើងចូលចឹត្តហិរ ដាក់ម្សៅម្ទេសនោះអោយច្រើន បើយើមិនចូលចឹត្តហិរទេ ដាក់វាតិចបានហើយ)។
ជំហ៊ានបន្ទាប់មកទៀត យើងត្រូវម្សៅដែល  យើងបានកូហើយទុកអោយត្រជាក់នោះ មក ចាក់លាយជាមួយ គ្រឿង ដែលបានដាក់លាយគ្នាក្នុងចានដែកនោះ ​បន្ទាប់មកទៀតយើងត្រូវចាក់ទឹកត្រីចូល​​   រួចហើយយើង កូអោយគ្រឿង នោះចូលជាតិគ្នា សព្វហើយ។
លើកនេះយើងត្រូវ យកស្ពៃដែល  យើងបានប្រលាក់អំបិល​​នោះមកលាងទឹកចេញ​អោយជ្រះអំបិល  ហើយយើង យក​ស្ពៃនោះមកប្រលាក់គ្រឿង ម្តង មួយធាងៗ ធ្វើដូច ដែលយើងប្រលាក់អំបិលអញ្ចឺង ឯង​​។​  បេលយើងប្រលាក់ រួច យើងត្រូវ យកវាដាកជូលក្នុង​ក្រឡ​ជាកាស្រាច។​ សូមជំរាបផងដែរ  ថាត្រូវទុកវា ប្រហែល បី បួនថ្ងៃ  អោយ វាជូ​សិន ​ទើបយើងអាចទទួលទានបាន អគុណ៕

No comments:

Post a Comment

អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...