Showing posts with label ម្ហូប. Show all posts
Showing posts with label ម្ហូប. Show all posts

Saturday, April 25, 2020

ការហ្វេ Coffee


ការហ្វេ


​​​​              ការហ្វេគឺជា​​ ប្រភេទភេសជ្ជៈ មួយប្រភេទ  ដែលមនុស្សម្នា នៅ​លើពិភពលោក​នេះ ចូលចឹត្ត​ ពិសាណាស់  រហូលមានអ្នកខ្លះ ​បាននិយាយថា ​​ពេលងើបពីគេង​មក​ បើមិនបាន  ផឹកការហ្វេ មិនអស់ងងុយ ,​មិនមានកំលាំង ,​អារម្មណ៍មិនស្រស់ស្រាយ ,​មានមនុស្សមួយចំនួនបាន និយាយថា ពេលងើបព្រឺក​ ឡើងបើមិនបាន កាហ្វេមួយពែងទេ នៅ​មិនសុខរសាប់រសល់​ ធ្វើអីមិនកើត ,​ខ្លះទៀតនិយាយ ថា​ ព្រឹកឡើង អោយតែបាន ការហ្វេមួយពែង មិនបាច់ញ៉ាំបាយ ក៏បាន ដែរ ​ប៉ុន្តែមានមនុស្ស មួយចំនូន បាន​និយាយថា​ពេលគាត់ញ៉ាំ​កាហ្វេ ញរ័ជើងញរ័ដៃ ខ្លះទៀត ញរ័ដើមទ្រូង ខ្លះទៀតញរ័ខ្លួន ធ្វើអីមិនកើត
​​​          នៅក្នុងកាហ្វេមានសារជាតិ កាហ្វេអ៊ិន ដែល ជួយ រំញ៉ូច សសៃវិញ្ញាណក្នុងខួក្បាល់​​លោកអ្នក ធ្វើលោកអ្នក មានភាព​ស្វាហាប់​​និង​កាត់បន្ថយហានិភយ័​ មួយ ចំនួន ផងដែរ។

សួថាតើកាហ្វេមានគុណសម្បត្តិ និង គុណវិបត្តិ អ្វីខ្លះ សំរាប់ រាងកាយមនុស្សយើង?  តាមការស្រាវជ្រាវ បង្ហាញថា កាហ្វេមាន ប្រយោជន៍ ច្រើនយ៉ាងសំរាប់ សុខភាពមនុស្សយើង    ១៖ ជួយ ការពារកុំអោយ មាន ជំងឺ ហ្កៅថ៍(gout )  ២៖ ជួយកាត់បន្ថយខ្លាញ់មិនល្អ(LDL cholesterol )  ក្នុងខ្លួនយើង  ៣៖ ជួយកាត់បន្ថយការស្លាប់ដោយជំងឺគាំងបេះដូង  ៤៖ជួយទប់ស្កាត់កុំអោយមានជំងឺមហារីក  ៥៖ ជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម ប្រភេទទី២  ៦៖ជួយទប់ស្កាត់កុំអោយមានជុំងឺវង្វេងវង្វាន់  ៧៖ជួយការពារ  ការពារថ្លើម របស់លោកអ្នកផងដែរ


         សួថាតើកាហ្វេមាន​គុណសម្បត្តិ និង គុណវិបត្តិ អ្វីខ្លះ សំរាប់​ រាង​កាយ​មនុស្សយើង?
តាមការស្រាវជ្រាវ បង្ហាញថា កាហ្វេមាន ប្រយោជន៍ ច្រើនយ៉ាង​សំរាប់ សុខភាពមនុស្សយើង  
១៖ ជួយ ការពារកុំអោយ មាន ជំងឺ ហ្កៅថ៍(gout )
២៖ ជួយកាត់បន្ថយខ្លាញ់មិនល្អ​(LDL cholesterol )  ក្នុងខ្លួនយើង
៣៖​ ជួយកាត់បន្ថយការស្លាប់ដោយជំងឺគាំងបេះដូង
៤៖​ជួយទប់ស្កាត់កុំអោយមានជំងឺមហារីក​
៥៖ ជួយកាត់បន្ថយ​ការ​កើតជំងឺទឹកនោមផ្អែម ប្រភេទទី២​
៦៖​​ជួយទប់ស្កាត់កុំអោយមាន​ជុំងឺវង្វេង​វង្វាន់
៧៖​ជួយការពារ​  ការពារថ្លើម របស់លោកអ្នក​ផង​ដែរ


សួថាតើកាហ្វេមានគុណសម្បត្តិ និង គុណវិបត្តិ អ្វីខ្លះ សំរាប់ រាងកាយមនុស្សយើង?  តាមការស្រាវជ្រាវ បង្ហាញថា កាហ្វេមាន ប្រយោជន៍ ច្រើនយ៉ាងសំរាប់ សុខភាពមនុស្សយើង    ១៖ ជួយ ការពារកុំអោយ មាន ជំងឺ ហ្កៅថ៍(gout )  ២៖ ជួយកាត់បន្ថយខ្លាញ់មិនល្អ(LDL cholesterol )  ក្នុងខ្លួនយើង  ៣៖ ជួយកាត់បន្ថយការស្លាប់ដោយជំងឺគាំងបេះដូង  ៤៖ជួយទប់ស្កាត់កុំអោយមានជំងឺមហារីក  ៥៖ ជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម ប្រភេទទី២  ៦៖ជួយទប់ស្កាត់កុំអោយមានជុំងឺវង្វេងវង្វាន់  ៧៖ជួយការពារ  ការពារថ្លើម របស់លោកអ្នកផងដែរ

                    សរុបសេចក្តីមក កាហ្វេ មិនមែនគ្រាន់តែជា ភេសជ្ជៈ ដែល  មានប្រជាប្រិយភាព នៅលើពិភពលោក សំរាប់តែផឹក អោយឆ្ងាញ់មាត់   ប៉ុណ្ណោះទេ វា ថែមទាំងមានអត្ថប្រយោជន៍សំរាប់រាងកាយរបស់យើងផងដែរ  ដូចជាដុតបំផ្លាញ ជាតឹខ្លាញ់ ជួយរំយោជ លំហាត់ប្រាណអោយរស់រវើក ផងដែរ   មិនត្រិមតែប៉ុណ្ណោះវា ជួយ អាចបន្ថយហានិភ័យ  នៃជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺមហារីក និង ជំងឺអាល់ហ្សៃមឺរ និង ជំងឺផាកឃីនសុន ផងដែរ។
 



Sunday, April 19, 2020

របៀបធ្វើដំណាប់ស្វាយទំ និង ដំណាប់ស្វាយខ្ចី How to Make Mango jam


របៀបធ្វើដំណាប់ស្វាយទំ  និង ដំណាប់ស្វាយខ្ចី  How to Make Mango jam


១៖ដំណាប់ស្វាយទំ 



www.sreymomchantha.blogspot.com




យើងយកស្វាយទំ លាងទឹក ហើយចិតសំបកចេញ រួចហើយយើង ចិតសាច់ស្វាយ ជាបន្ទះ ធំល្មម កុំតូចពេក

 ហើយកុំតូចពេក ។

ពេលចិតស្វាយរួចរាល់ហើយ​ យក​ស្កសរមកចាក់ចូល យើងច្របល់វាថ្នមៗ កុំអោយបែកស្វាយ ​ហើយយើង

ទុក ប្រហែល មួយម៉ោង​រហូត ដល់ស្ករ​រលាយអស់ ។

ពេលនេះយើងយកវាមកស្ងោ  អោយពុះប្រហែល ១៥នាទីសិន ​ហើយយើងទុកវាអោយទ្រជាក់សិន ទើប

យើង ស្រង់វាចេញ ទុកអោយវា ស្រស់ទឹកសិន ទើបយើង យក វាទៅហាលថ្ងៃ ប្រហែល២​ឬ៣ថ្ងៃ អោយវា

ស្ងួតល្អ ។

ពេលដែលវាស្ងួតហើយ យើង មក ទុក ឬ ក៏ប្រលាក់ ម្សៅស្ក រួចទុកក៏បាន ។

(​ការធ្វើនេះ សន្មត់ចប់តែប៉ុន្នេះ បើមានចំងល់សូមខាំមិនខាងក្រោម អគុណ សំរាប់ការអាន)

២៖ដំណាប់ស្វាយខ្ចី



www.sreymomchantha.blogspot.com



ពេលដែលយើងចង់ធ្វើដំណាប់ស្វាយខ្វី  គឺយើងយកស្វាយខ្វី មកលាងទឹកហើយយើងចិតសំបកចេញអោយ  ស្អាតហើយ ។ យើងយកស្វាយដែលបានចិតរួចហើយ មកចិតវា រាង ជា​បន្ទះៗសិន បានយើង យកអាបន្ទះៗ​ដែល យើងបាន​ចិត នោះមកកាត់វាជាចង្វាមូល ​។
មន្ទាប់មកទៀត ​យើង ប្រលាក់អំបិល ( ឬ ទឹក កំបោ ក៏បាន​ តែបើដាកទឹកបោនោះស្វាយវាអស់ជាតិជូរ) ដើប្បី អោយ​ស្វាយនោះវារឹងសាច់​(​សូមជំរាបថាយើងទុកប្រហែលមួយម៉ោង សិន​។
​ក្រោយពីត្រាំអំបិល រួចហើយ យើង យកវា ទៅ ច្របាច់លាង ទឹក  ៣ឬ ៤​ដង អោយ អស់ជាតិ ប្រៃ និង ជាតិ ជូ ( សូមជំរាបថា​​ ពេលលាង​ច្របាច់នោះត្រូវពូត អោយស្រស់ទឹក ផង )។
​ក្រោយពីលាង ពូតវារួចរាល់ហើយ  យើង ត្រូវយកវាមកថ្លឹង សិន អោយបរិមាណស្អ និង ស្វាយ ស្មើគ្នា
(​ឧទាហរណ៍ ថា​បើស្វាយ​នោះ កន្លះ គីឡូ  គឺ យើងត្រូដាក់ ស្កកន្លះគីឡូដែរ )។
ពេកនេះយើងត្រូវយកខ្ទះ  មក ដាក់ហើយ ដាក់ទឹកបន្តិច ហើយ បានយើងចាក់ស្កចូល ហើយ រំងាស់ស្កនោះ អោយ​វាឡើង​ជើង អង្ក្រង ​សិន​បាន​យើង​ចាក់ស្វាយចូល​​​​ហើយកូវារហូតដល់វាដាច់ទឹក អស់ ជាករស្រាច់។

(​ការធ្វើនេះ សន្មត់ចប់តែប៉ុន្នេះ បើមានចំងល់សូមខាំមិនខាងក្រោម អគុណ សំរាប់ការអាន)

Saturday, April 18, 2020

របៀបធ្វើសាច់អាំង ទឹកប្រាហុក How to make roast Beef and Prahok Sauce



របៀបធ្វើសាច់អាំង ទឹកប្រាហុក

How to make roast Beef and Prahok Sauce


១៖គ្រឿងផ្សំ​ Ingredients  

ប្រាហុក(fermented Fish) ,​​ខ្ទឹមក្រហម( shallot) ,​ខ្ទឹមស( garlic),​ម្ទេស (Chili) ,​​​
រ៉ុឌី( Chicken soup powder) ,​​ស្ក (sugar),​ទឹកក្រូចឆ្មា Lime juice),​
ត្រប់ស្រួយ ( Thai eggplant),​​គល់ស្លឺកគ្រៃ ( Lemongrass stalks) ,​
ជីអាណា( saw tooth herb),
(​សូមជំរាប់បន្លែសំរាប់ធ្វើទ្រនាប់ អាស្រយ័លើបងប្អូនចូលចឹត្ត)

www.sreymomchantha.blogspot.com


២ ការៀបចំ preparing

ប្រាហុក​ចីញ្ច្រាំ អោយម៉ដ្ឋ  ហើយយក ទៅអាំអោយឆ្អិនសិន ទុក មួយអណ្លើសិន
ខ្ទឹមស យកវាបកសំបកហើយ ​ ,
សាចគោ លាងទឹកអោយស្អាត រួចយើងយកកាំបិត មកចោះ ជាបីបូនកន្លែង ហើយយើង​​យកវា​បីបួនគ្រប់​​  មកញាត់វាចូល ហើយដាក់អាំងសាច់នោះ​។
សាច់គោអាំង ប្រហែល២៥នាទី ដើម្បីងោយវាឆ្អិន ហើយឆ្ងុយខ្ទឹម
គល់ស្លឹកគ្រៃ យើងយកវាមកហាន់ អោយស្ងើងៗ ​ ហើយចីញ្ច្រាំវាពីរបី កាំបិត  (​កុំអោយវាល្អិតពេក)
ត្រស្រួយ យើង ត្រូវហាន់វា អោយស្តើងៗ ,
ខ្ទឹមក្រហមហាន់វាអោយស្តើងៗ​ហើយ ចិញ្ច្រាំវាអោយល្អិតៗ
ខ្ទឹមសយើងចិញ្ច្រាំវាអោយម៉ដ្ឋ,​​    ជីអាណា យើងហាន់វាអោយតូចស្តើងៗ ,


២ របៀបធ្វើ How to make



www.sreymomchantha.blogspot.com



ពេលនេះយើងចាប់ផ្តើមធ្វើវា ​គឺយើង យកគ្រឿង ដែលយើងបានរៀមចំ ​ដាក់ចូលក្នុង ចាន ធំមួយ
ដើប្បីលាយវាបញ្ចូលគ្នា​ជាមួយ និង​ប្រាហុកអាំង​អោយសព្វសិន ​ រួចថែមទឹកក្តៅចូល អោយល្មម តាមដែលយើង​ចង់បាន ​ក្រោយ​ច្រល់ចូលគ្នាភ្លក់មើលថាល្មមហើយ​  ទើបយើងដាក់ស្លិកជីចូល ​ហើយកូវាអោយសព្វ ជាការស្រាច់​។​
សាច់ដែើយងបានអាំង នោះ យកវាមក ហាន់ជាចំនិតៗ​ដាក់ចានជាកាស្រាច់​៕



របៀបបុកព្រិកផៅ​ឬ ខ្លះហៅថាណាំព្រិក


របៀបបុកព្រិកផៅ​ឬ ខ្លះហៅថាណាំព្រិក


:គ្រៀងផ្សំ Ingredients

ម្ទេសក្រៀម តូច ធំ ,​ខ្ទឹមស​( បកសំបកចេញ ក៏បាន មិនបកក៏បាន),​ខ្ទឹមក្រហម​
ស្ក(​ស្កត្នោត ក៏បាន ក្រហម​ក៏បាន ),​អំបិល ,​ទឹកត្រី ,​
កាពិក(​ដាក់ក៏បាន អត់ក៏បាន តាមចំនង់ចំណូលចឹត្ត)
ប្រឆា ឬ ខ្លាញ់ជ្រូក ក៏បាន

: ការររៀបចំ​Preparing

មើមខ្ទឹមស យកវា មកហាន់ជាចំណិត
ខ្ទឹមក្រហម​​យកវា មកហាន់ជាចំណិត​(​មួយហាន់ជាបីឬបួនដុំ)
ម្ទេសក្រៀម​យកវាមកហាន់ជាកង់ៗ តូចល្មមៗ​( ប្រហែលមួយថ្នាំងដៃ)ទុក សិន

:វីធីធ្វើ How to make


 www.sreymomchantha.blogspot.com



យើងចាប់ផ្តើមដាក់ខ្ទះលើជើងក្រានមក ​អោយក្តៅសិន ហើយយើងយក ម្ទេសដែលយើងបានហាន់រួចនោះមក  ដាក់ចូលក្នុងខ្ទះ​​ហើយយើងលីងវារហូតដល់វាលើងក្លិន ឈ្ងុយហើយឈ្លក់ (​លីង អោយវាស្រួយហើយដួសចេញ​ដាក់ចានទុកមូយអន្លើសិនទៅ កុំទុកអោយវាខ្លោច)។
បន្តទៅតៀតនេះគឺយើង ត្រូវយក​ខ្ទឹក​ស​និង​ក្រហម​មកលីងចូលគ្នា តែម្តង ទៅ​(​សូមជំរាបថាទ្ទឺមដែលលីង ហ្និង ត្រដាក់ភ្លើងតិចៗ គឺ លីងអោយ ឆ្អិន តែកុំអោយខ្លោច),​យើងមើលទៅបើឆ្អិនហើយ ដួសដាក់ចានទុកមួយអន្លើទៀត សិន ។
ពេលនេះយើង យើងយកត្បាល់មក ដាក់ម្ទេសដែលយើងបានលីង ​រួច ហើយយើងចាប់ប្តើមបុកវា ​រហូតទាល តែ  វាម៉ដ្ឋខ្ទិច រួចយើដាក់អំបិលបន្តិចចូល​  ​ហើយ ,​បន្ទាបទៀតយើង​ដាក់ ខ្ទឹមសរក្រហមដែលយើងបានលីងរួច
បុកចូលគ្នា ​អោយល្អិតសព្វ​ចូលសាច់មួយហើយ ទើបយើងដាក់ស្កយើងចូលទៅ ​រួចយើង បុកវាទៀត
រេហូតទាល់តែវាចូលសព្វសាច់មួយ ហើយ​,​ បន្ទាប់មកទៀតយើងដួសដាក់ចាន​ទុកមួយអន្លើសិន ។
  ជំហ៊ានបន្ទាប់មកទៀតនេះយើង ត្រូវ  យកខ្ទះមកដាក់លើជើងក្រានម្តងទៀត​ ទុកអោយខ្ទះក្តៅបន្តិច ហើយចាកប្រឆាចូល ទុកអោយប្រេងឆាឡើងក្តៅបន្តិចហើយ ​បានយើងយកគ្រឿងដែលយោះងបានបុករួចអំបាញមិញ មក​ឆាវា​​​អោយវាលើងឆ្ងុយហើយ បានយើងចាក់ទឹកត្រីចូល ​ហើយកូវាអោយឡើងស្អិត​ឆ្អិនហើយ ។
ដូច្នេះ យើងដួសវាដាក់ចាន មក ជាកា​ស្រាច់
(សូមជំរាបថាព្រិកផៅនេះយើងអាច ញ៉ាំជាមួយអន្លក់ ឬ ក៏ វាទៅធ្វើជាគ្រឿងផ្សំសំរាប់ស្ល​ឬ​ឆាក៏បានដែរ)


Friday, April 17, 2020

របៀបធ្វើខគោ Cambodian braised beef​


របៀបធ្វើខគោCambodian braised beef

១៖​គ្រឿងផ្សំ ingredients

សាច់គោ(​សាច់កំភួន ដែលមានសសៃ និង សាច់ យាវ),​គ្រៀងខគោកំប៉ុង,
ខ្ទឹមស,​ខ្ទឹមក្រហម,ខ្ទឹមបារាំង,​​ការុត,​​រំដេង,​​គល់ស្លឹកគ្រៃ ,​ប៉ូចកាក់,​ឈើឯម,​ស្លឹកក្រូចសើច,​ជីអាណា,​​ម្ទេសប្លោក​ក្រៀម
គ្រឿងទេស៖ ប្រេងឆា,​ស្កស​, ស្កត្នោត,​​អំបិល ,​ប៊ីចេង,​ទឹកត្រី​,​ទឹកដោះគោខាប់,​

២៖​ការរៀមចំមុនធ្វើ The preparing

សាច់គោហាន់ជាដុំៗតូចល្មម ហើយលាងទឹកអោយសញអាត ហើយទុកអោយវាស្រស់ទឹកសិន
ការុតយើង យើងកាត់ជាកងៗប្រហែល២ថ្នាំងដៃ​ហើយមួយពុះជាវា៤​រួចលាងទឹកអោយស្អាត
ជីអាណា លាងទឹកអោយស្អាត ទុកវាមួយអន្លើសិន
ម្ទេសប្លោកក្រៀម យកវាមក​ត្រាំទឹក ហើយ កិន ឬ ចិញ្ច្រាំវាអោយម៉ដ្ឋ ទុកមួយអន្លើសិន
ខ្ទឹមស​​,​ក្រហម,​ខ្ទឹមបារាំង យកវាមកហាន់ទុកមួយអណ្លើសិន

៣៖​វិធីធ្វើ how to make



sreymomchantha.blogspot.com


ដំបូងយើងដាក់ឆ្នាំងអោយក្តៅសិន ​ហើយយើងចាក់ប្រេងឆាចូលបន្តិច​ទុកអោយក្តៅហើយយើងចាប់ផ្តើម ដាក់  ផ្កាចាន់​ និង​ឈើឯម​ចូល ហើយលីងវា អោយវាឈ្ងុយ ហើយ​​
បន្ទាប់ទៀតយើងដាក់ខ្ទឹម ចូល ដើម្បីបំពងវា
បន្តមកទៀត ដាក់ ខ្ទឹមស​​,​ក្រហម,​​រំដេង,​​គល់ស្លឹកគ្រៃ​ បំពង ជាំមូយខ្លាញ់  ​បន្ទាប់មកទៀតយើង ដាក់ខ្ទឹម ចិញ្ចាំ ចូល លីង អោយវាលើង កន្លាតសិន
ជំហ៊ានបន្តាប់មកទៀត យើងដាក់ម្ទេសដែលយើងបានកិន  ចូល ហើយលីងវាអោយលើងក្រហមសិន ចាំគឹតទៀត​​  សំខាន់គ្រឿងនេះហើយ​យើង លេងវា អោយឆ្ងុយសិន ។
​រួចបានយើងដាក់គ្រឿង ខគោកំប៉ុង  នោះចូល ទៀត ​លីងវាអោយឈ្ងុយ សិន​រួចរាល់ហើយើងចាប់ផ្តើមដាក់ទឹក​ត្រីស្ក ប៊ីចេង  ចូល​ បន្ទាបទៀតយើងយើងដាក់ស្កក្រហមចូល​រំងាស់វាអោយលោះងក្រហមសិន​​
ពេលនេះយើត្រូវដាក់សាច់ចូល​  ហើយគូវាចូលគ្នាអោយសព្វសិន ហើយ យើង រំងាស់វាខាស់ទឹកអស់សិន
រួចចាក់ចូល ម្តងទៀត អោយច្រើនហើយរំងាស់វាអោយផុយសាច់សិន​​រូចស្រង់គល់ស្លឹកគ្រៃ ​ស្លឹកក្រូចសើច ផ្កាចាន់ អី​ចោល អោយអស់ រួច យើងដាក់ការុតចូល​ រួចរំងាស់វាអោយខាស់ទឹក ឡើងខាប់សិន​​ជាការ ស្រេច៕
អគុណ (​សូមជំរាបថាវិធីធ្វើខុសគ្នាបន្តិចបន្តូច អាស្រយ័លើបញ្ចេកទេសរៀៗខ្លួន )។
សូមអភយ័ទោសបើការសរសេរាប់ខាងលើនេះមានការខ្វះខាន មិនគ្រប់នយ័សេចក្តី ដោយអចេតនា ណាមួយនោះ៕

Thursday, April 16, 2020

សម្លការីខ្មែរ​សាចមាន់ Khmer Chicken Curry


សម្លការីខ្មែរ​សាចមាន់  Khmer Chicken Curry

១៖គ្រឿងផ្សំ Ingredient

ទឹកគោខាប់ ១កំប៉ុង,​ខ្ទិសដូង២កំប៉ុង​,​កាពិក ,​ទឹកត្រី ,​(គល់ស្លឹកគ្រៃ,​ស្លឹកក្រូចសើច,​ខ្ទឹម,​រមៀត,​រំដេង,)ត្រូវបុកឬ កិន​ចូលគ្នា, ការីផ្លាសស្តា​,​ប៊ីចេង​,​ស្កស,រ៉ូតឌី,​ខ្ទឹមសរចិញ្ច្រាំ ,​ម្ទេសក្រហម,​​អំបិល,​​សាច់មាន់​,​
បន្លែ៖​ត្រប់ក្តគោ​,​សណ្តែកគួរ,​​ខ្ទឹមបារាំង,​​ដំឡូងជ្វា,​ការ៉ុត,​​ផ្កាចាន់​ឬប៉ូចកាក់​ ,ឈើឯម​


www.sreymomchantha.blogspot.com


២៖របៀប​ធ្វើ How to make

ដំបូងយើងដាក់ឆ្នាំអោយក្តៅហើយយើងបុះពងខ្ទឹម,​​បន្តាប់មកទៀតយើងដាក់គ្រឿងដែលយើបានបុកជូលគ្នានោះមក ហើយកូរវាអោយសព្វទុកអោយវាក្តៅ រាងឆ្ងុយហើយ យើងដាក់កាពិក ចូល​ប្រពីរស្លាបព្រាបាយ,​បន្តមកទៀតយើងដាក់ ការីផ្លាស្តា យើងចូល ហើយ កូវាអោយចូលគ្នាជាមួយគ្រឿង អោយសព្វ , ម្ទេសម៉ដ ,​យើងដាក់ខ្ទិសដូងពាក់គណ្តាលសិន ហើយយើងកូវាអោយចូលគ្នាជាមួយគ្រឿងសិន ទុកវាអោយពុះសិន ទើបយើងដាក់ខ្ទិសដូងថែមទៀត រួចយើងទុកអោយពុះសិន មានក្លិនឆ្ងុយហើយ បានយើងយកសាច់មកដាក់​ចូលហើយយើងកូវាបន្តិច ហើយទុកវាបន្តិច ទើបយើង ដាក់គ្រឿងទេសចូល( អំបិល ,​ប៊ីចេង,​ស្កស ,​រ៉ូតឌី,​ទឹកត្រី) ។
បន្ទាបមកទៀត យើងយកប៉ូចកាក និង​ផ្កាចន្ទ័ ទៅអាំង បន្តិចសិន មុនយើងដាក់វាចូលក្នុងឆ្នាំង ។
បើមើលទៅវារាងខាប់ពេក យើងដាក់ទឹកថែម ហើយយើងរំងាស់សាច់អោយឆ្អិនផុយហើយ​ ទើបយើងដាក់បន្លែ​ការ៉ុតនិងដំលូង ចូលមិនសិន រួចយើងទុកវាប្រហែលបួនប្រាំនាទី សិន​​​ទើបយើងថែបទឹកចូល លៃតាមភាពជាក់ស្តែង រួចទុកអោយវាពុះមួយសាទៀត ​ទើបយើភ្លក់មើលត្រូវថែមថយក្រឿងទៀតឬ អត់​ 
បើសិនជាស្ទើរស្ក យើង ថែមទឹកដោះគោខាប់បន្តិច ព្រោះទឹកដោះគោខាប់ឆ្ងាញជាងស្កស ។
តែសិនជាល្មមហើយ យើងចាក់ បន្លែ ត្រប់ និង សណ្តែកគួរចូល​ទុកប្រហែលប្រាំនាទី បើសិនជាឆ្អិនល្មមជាការ​ស្រេច៕

Tuesday, April 14, 2020

ភ្លាសាច់គោស្រស់​ Fresh Beef salad


ភ្លាសាច់គោស្រស់​  Fresh Beef salad

១៖គ្រឿងផ្សំ Ingredients

យើងត្រូវមានសាច់គោ(សាច់ចំឡក់) ,​ម្ទេសហិរ ,​ម្ទេសកណ្តឹង(ក្រហម,​បែតង)​,​ម្ទេសហាវៃ ,​ខ្ទឹមបារាំង,​​ខ្ទឹមស,​ខ្ទឹមក្រហម,ការ៉ុត,​សណ្តែកគួរ,​ក្រូចឆ្មារ,​ជីអាណា (ឬក៏អាចជីផ្សេងទៀតដែលយើងអាចមាន),គល់ស្លឹកគ្រៃ​,​​សណ្តែកដី​,​

២​៖របៀបរៀបចំមុនធ្វើ how to prepare

ម្ទេសកណ្តឹងយើងត្រូវហាន់វាជាបន្ទះស្តើងៗ
ម្ទេសហាវៃ ហាន់ជាសសៃស្តើងៗដែរ
ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងៗ ដែរ
ខ្ទឹមក្រហម ក៏យើង​ត្រូវហាន់ជាបន្ទះស្តើងដែរ
ចំណែកឯសណ្តែកគួវិញយើង ហាន់វារាងបញ្ឆិតស្តើងៗ​ប្រវែងប្រះហែលំពីរថ្នាំងដៃ​
គល់ស្លឹកគ្រៃយើងហាន់វាអោយស្តើងៗ
ជីរណា​យើងកាត់វា ប្រហែលៗពីរថ្នាំងដៃ(​បើមានជីផ្សេងទៀតដាក់វាមកជាមួយគ្នាមក)
ការ៉ុតវីញយើងហាន់ឬ ឈូសវា ជាសសៃ​ៗស្តើងៗ
សាច់គោយើងហាន់ជាបន្ទះស្តើងៗ(កុំស្តើងពេក) ព្រោះពេលយើងច្របល់ទៅ វាអាចបែក សាច់អស់​  
សាច់គោក្រោយពីហាន់ហើយ  យើងយកវាទៅ ច្របាច់ជាមួយទឹក ក្រូចឆ្មារ អោយវាចេញ ជាតិឆ្អាបចេញ ឆ្បាច់អោយវាឆ្អិនសាច់  បន្ទាប់មកយើងពូតទឹកវា ចេញ ​​( គឺពូតអោយវាស្រស់ទឹក ដើម្បីអោយវាអស់ជាតិឆ្អាប)។​
sreymomchantha.blogspot.com

៣៖​របៀបធ្វើ How to make

សាចគោដែលច្របាច់រួចដាក់ចូលក្នុង​ចានដែកមក ​យើងដាក់អំបិល ទឹកត្រី (​សំរាប់អ្នកដែលចូលចឹត្តប្រហុកយើងដាក់ទឹកប្រហុកចូល),​ ស្ក ម្សៅខ្នរ​,​​ដាក់គ្រឿងរួចហើយ យើង ច្របាច់ទឹក្រូចឆ្មារ​ចូល
ជំហ៊ានបន្ទាប់មកទៀតយើងត្រូវច្របល់វាអោយសព្វ​បន្ទាប់មកទៀតយើង​យក បន្លែ​ ដែលបានរៀបចំនោះមក ដាក់ចូល ហើយ ច្របល់ ច្របល់វាអោយ សព្វសាច់
ចុងក្រោបង្អស់គឺយើង ដាក់សណ្តែកដីហើយយើច្របល់វាបន្តិចទៀតមើលអោយសព្វហើយ ជាការស្រាច់ ៕ អគុណ



Sunday, April 12, 2020

របៀបធ្វើគិមឈី how to make Kimchi


របៀបធ្វើគិមឈី  how to make Kimchi

គ្រឿងផ្សំ Ingredients

ស្ពៃបូកគោមួយ(napa cabbage) ​,​​ឆៃថៅមួយមឺម ធំល្មម​,​ម្សៅម្ទេសមួយពែង ,​​ប៉ោមពីរផ្លែ  ,​​ទឺកត្រី១/៣​ពែង ,​​ស្លឹកខ្ទឹម មួយបាច់ ,​  ស្លឹក ជឺឆាយមួយបាច់ ,​ខ្ញីមួយដុំ ,​​មើមខ្ទឹមប្រហែល ប្រាំដុំ​,​​ខ្ទឹមក្រហម មួយ ,​​ផ្សឹតក្រៀមបីឬបួនដុំ ,​ម្សៅខ្សាយ (​rice flour) ១/៤​ ពេង ,​



sreymomchantha


របៀបធ្វើ How to make

ដំបូងយើង យកស្ពៃបូកគោមកលាងវាអោយស្អាត ហើយពុះជា បួនចំរៀក  បន្ទាបមកយកវាទៅដាក់ក្នុងចានដែក មួយហើយយើងចាក់ទឹកមួយពែងចូល ​បន្ទាបមកយកអំបិលប្រហែល១/២ ពែង ​មករោយបន្តិចៗអោយគ្រប់  ស្រទាប់​នៃស្លឹកស្ពៃ ​​ហើយស្ពៃនោះយើងត្រូវដាក់ទឹកប្រលាក់វាតិចៗដើម្បីអោយ អំបិលជាប់និង​ស្ពៃនោះ ។
បន្ទាប់ពីយើងប្រលាក់ស្ពៃរួច  យើងទុកវាមួយអន្លើ ដើម្បីអោយវាស្លោកបន្តិច។
ជំហ៊ានបន្ទាប់មកទៀតនេះគឺ យើង​ដាំទឹក​ដាក់ម្សៅកូរវាអោយស្អិត ដើម្បីយកវាទៅប្រលាក់ជាមួយស្ពៃ  ដើម្បីអោយ​ វាឆាប់ជូ​(​សូមជំរាបថាម្សៅ នោះយើង ត្រូវទុកវាអោយត្រជាក់សិន)​។
បន្ទាបមកទៀត ​យើងត្រូវហាន់ស្លឹកខ្ទឹម​និ​ង​  ស្លឹកឆាយ​ប្រវែង​ប្រហែលពីរថ្នាំងដៃ ​ដាកចូលទៅក្នុងចានដែកមួយ 
លើកនេះយើងត្រូវ​ចិតសំបក ឆៃថៅ ​រួចហើយយើងហាន់ ឬ ឈូសវា​អោយ ល្អិត រួចហើយយកវាមកដាក់ជាមួយស្លឺកខ្ទិម ​។​បន្ទាប់មកទៀត  យើង ចិតប៉ោម ខ្ទិមក្រហម មឺមខ្ទឹម ផ្សិត ​ខ្ញី មកកិន បញ្ចូលគ្នា អោយ ម៉ដ្ឋ ហើយ  បន្ទាប់ទៀតយើងយកគ្រឿងដែលបានកិនហើយ  ចាក់ចូលទៅក្នុងចានដែក ដែលបានដាក់ស្លឹកខ្ទមនិង​ស្លឹកឆាយ ​រួចហើយយើង​ដាក់ម្សៅម្ទេស ទៅតាមអ្វីដែលយើចង់បាន​( បើយើងចូលចឹត្តហិរ ដាក់ម្សៅម្ទេសនោះអោយច្រើន បើយើមិនចូលចឹត្តហិរទេ ដាក់វាតិចបានហើយ)។
ជំហ៊ានបន្ទាប់មកទៀត យើងត្រូវម្សៅដែល  យើងបានកូហើយទុកអោយត្រជាក់នោះ មក ចាក់លាយជាមួយ គ្រឿង ដែលបានដាក់លាយគ្នាក្នុងចានដែកនោះ ​បន្ទាប់មកទៀតយើងត្រូវចាក់ទឹកត្រីចូល​​   រួចហើយយើង កូអោយគ្រឿង នោះចូលជាតិគ្នា សព្វហើយ។
លើកនេះយើងត្រូវ យកស្ពៃដែល  យើងបានប្រលាក់អំបិល​​នោះមកលាងទឹកចេញ​អោយជ្រះអំបិល  ហើយយើង យក​ស្ពៃនោះមកប្រលាក់គ្រឿង ម្តង មួយធាងៗ ធ្វើដូច ដែលយើងប្រលាក់អំបិលអញ្ចឺង ឯង​​។​  បេលយើងប្រលាក់ រួច យើងត្រូវ យកវាដាកជូលក្នុង​ក្រឡ​ជាកាស្រាច។​ សូមជំរាបផងដែរ  ថាត្រូវទុកវា ប្រហែល បី បួនថ្ងៃ  អោយ វាជូ​សិន ​ទើបយើងអាចទទួលទានបាន អគុណ៕

Thursday, November 7, 2019

ជីអង្កាម mint leaves


ជីអង្កាម

ខ្ញុំគឹតថាពួកយើង​គ្រប់គ្នាសុទ្ធតែបានស្គាល់ជីអង្កាមរួចមកហើយ, ជីអង្កាមជាប្រភេទរុក្ខជាតិ  ដែលងាយដាំណាស់​ដោយក្រាន់តែយកមេឃវាមកដោតជាប់និងដី គឺវាដិះភ្លាម ដោយគ្រាន។តែយើងព្យាយាមស្រោចទឹក​​នឺង​មើលថែ​ ដាក់ជីវាអោយបានដឺតដល់​​​។





    ជីអង្កាមជារុក្ខជាតិម្យ៉ាងដូចស្មៅដើមល្អិតៗមានពណ័បៃតង​ស្លឺកវាងមូលទ្រវែងបន្តិច ហើយរាងឆែកៗអង្កាញ់ៗបន្តិច។

    ជីអង្កាម យើងតែងតែប្រើវា ជាបន្លែសំរាប់ញ៉ាំ​ ​និង​សំរាប់ដាក់លំអ​ នៅ​លើចាន​ មុខម្ហូប  មិនតែប៉ុណ្ណោះជីអង្កាម ក៏ត្រួវគេប្រើសំរាប់ ជាមូយស្រា និង​លំអរកែវស្រាលាយផងដែរ។

​ឩទាហរណ៍ ស្រាម៉ូជីតួ(Mojito) ជាដើម។

អត្ថប្រយោជន៍ជីអង្កាម​



sreymomchantha

  
   ជីអង្កាមគឺមិនគ្រាន់តែជាគ្រឿងលំអរ និង ជួយបង្កើនរសជាតិម្ហូបប៉ុណ្ណោះទេ វានមានប្រយោជជាច្រើនដូចជា៖

១៖ ស្លឹកជីអង្កាមជា ជំនួយក្នុងការរំលាយអាហារធ្វើអោយប្រសើរឡើង

២៖ ស្លឹក ជីអង្កាម ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម

៣៖ ស្លឹក ជីអង្កាម មាន សារធាតុចិញ្ចឹមដែលផ្តល់នូវភាពធូរស្បើយដល់សាច់ដុំក្រពះនិងជួយក្នុងការរំលាយអាហារ

៤៖  ស្លឹក ជីអង្កាម វាអាចជួយកាត់បន្ថយការរលាក

៥៖ ស្លឹក ជីអង្កាម  បង្កើនសីតុណ្ហភាពរាងកាយដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈឺក្បាលនិងប្រកាំង។

៦៖ ស្លឹក ជីអង្កាម  ធ្វើឱ្យសុខភាពមាត់មានភាពប្រសើរឡើង

៧៖  ស្លឹក ជីអង្កាម  មានគុណភាពសម្លាប់មេរោគនិងដង្ហើមស្រស់ថ្លាភ្លាមៗ

៨៖  ស្លឹក ជីអង្កាម  ជាគ្រឿងផ្សំសម្រាប់​ ព្យាបាលការក្អកនិងផ្តាសាយ។

៩៖  ស្លឹក ជីអង្កាម  មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនិងប្រឆាំងនឹងបាក់តេរី

១០៖  ប្រសិនបើមនុស្សមានបញ្ហានៃការរំលាយអាហារប្រភេទណាមួយដូចជាការបង្កើតឧស្ម័នការរំលាយអាហារក្អួតនិងរាគរូសស្លឹកជីអង្កាមអាចត្រូវបានប្រើយ៉ាងមានប្រសិទ្ធិភាព៕

សូមអគុណសំរាប់ការអានរបស់អ្នក  សូមមេត្តាផ្តល់ជាយោបល់បន្ថែមដោយធ្វើការ​ខាមមិនខាងក្រោម៕




Sunday, November 3, 2019

ភ្លាសាច់ជ្រូក (pork salad)


គ្រឿងផ្សំ

សាច់ជ្រូកចិញ្ច្រាំអោយល្អិត​​      ៣០០០​ក្រាម
ស្បែកជ្រូកស្ងោអោយផុយហើយហាន់ជាសសៃតូចៗស្តើងៗ   ​២០០ក្រាម
គ្រឿងក្នុងជ្រូកស្ងោអោយផុយហើយហាន់អោយស្តើងៗ  ១០០ ក្រាម
មីសួត្រាំទឹកអោយទន់ឬួចកាត់អោយខ្លីៗ  ១០០ ក្រាម
ត្រយ៉ូងចេកបកសំបកក្រៅចេញហើយហាន់អោយស្តើងៗ 
ដើមខ្ទឺមហាន់អោយស្តើៗ​ប្រហែល ២ស្លាបព្រាបាយ
ជីវ៉ាន់ស៊ុយហាន់អោយស្តើៗប្រហែល ២ស្លាបព្រាបាយ
ម្ទេស១ផ្លែ​ហាន់បញ្ឆិតៗ
ជីអង្កាម១ចានចង្កឺះ
អង្កលីងបុកអោយម៉ដ្ឋ​  ប្រហែល២ស្លាបព្រាបាយ
ម្ទេសម៉ដ្ឋ២ស្លាបព្រាកាហ្វេ
អំបិលម៉់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ដ្ឋ១/៤ស្លាបព្រាកាហ្វេ
ទឺកត្រី១ស្លាបព្រាបាយ
ទឹកក្រូចឆ្មា៣ស្លាបព្រាបាយ​​​​​​​​​​​​





sreymomchantha




របៀបធ្វើ



ដំបូងយើងដាំខ្ទះលើភ្លើង  ហើយដាក់សាច់ទាំអស់ចូល  ឆាវាអោយឆ្អិនហើយទើប ដាវាចុះវិញ
បន្ទាប់មកយើងច្របល់សាច់ទាំអស់ចូលលាយគ្នាជាមួយនិង​បន្លែ​ ដូចជាត្រយោងចេក ,មីសួ , រួចហើយទើបយើងថែបគ្រឿងដូចជាអំបិល  ​,​ទឺកត្រី​ ,​ អង្ករលីង,​ម្ទេសម៉ដ្ឋ ,​ទឹកក្រូចឆ្មារ រួចហើយយើងភ្លក់មើល​អោយល្មមហើយទើនយើង រោយជីវ៉ាន់ស៊ុយ  ច្របល់ម្តងទៀតអោយសព្វ​ហើយ​បានយើងដួសដាក់ចាន   ទើបយើងរោយជីអង្កាម  ម្ទេស  ភ្ទាប់ជាមួយ   អន្លក់​បន្លែ  ស្រស់​ជា ការស្រេច។


អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...