Sunday, April 12, 2020

Phonetic symbol សញ្ញាបញ្ចេញសំលែង


Phonetic symbol

សញ្ញាបញ្ចេញសំលែង


  សំលែងស្រះVowels sound

ខាងក្រោមនេះជាសញ្ញាបញ្ចេញសំលែង នៅ ក្នុង​ភាសាអង់គ្លេស

 iː (អ៊ី)​ ,​ ɪ(អ៊ិ)​, ​​ e(អិ),​   æ(អែ)​,​​   ɑː(អា)

ɒ(អក់) ,​  ɔː(អ),​    ʊ(អ៊ុក)  ,  uː( អ៊ូ)

  ʌ(អាក់)  ,​  ɜː(អឺ)​  ,​  ə( អ៊រ័)

ស្រះប្រកប Diphthongs

eɪ (អេ)​,​​ əʊ​​(អូ), oʊ(អូ),​  aɪ(អាយ),​  aʊ(អៅ)​,​

ɔɪ(អយ),​ ɪə(អៀ) ,​ eə (អ៊ែ),​ ɔə(អ) ,​​ ʊə(អួ)


sreymomchantha




សំលែងស្រះVowels sound


ខាងក្រោមនេះជាសញ្ញាបញ្ចេញសំលែង នៅ ក្នុង​ភាសាអង់គ្លេស ព្រមទាំងមានឧទាហរណ៍ អមដោយសញ្ញាបញ្ចេញសំលេងផងដែរ


phonetic symbol
sound
Examples  ឧទាហរណ៍
iː
អ៊ី
me[m iː] ខ្ញុំ , tree [triː]ដើមឈើ  ,   he[hiː]គាត់
ɪ
អ៊ិ
It[ ɪt] វា, ​​ ticket[tɪkɪt]សំបុត្រ ,    king[ kɪŋ ]ស្តេច
e
អិ
bed [bed]គ្រែ, pen[pen]ប៊ិច, ​​  well[wel]អណ្តូង
æ
អែ
man[mæn] បុរស, and[ænd] និង,​​can[kæn]អាច
ɑː
អា
arm[ɑːm]ដៃ , car[kɑː]ឡាន,  dark[dɑːk]ងងឹត
ɒ
អក់
lot[lɒt]ច្រើន, song[sɒŋ] ចម្រៀង,  rock[rɒk]ថ្ម
ɔː
all[ɔːl]ទាំងអស់,ball[bɔːl]បាល់,small[sɔːl]តូច
ʊ
អ៊ុក
put[pʊt]ដាក់,look[lʊk]មើល,book[bʊk]សៀវភៅ
uː
អ៊ូ
do[duː]ធ្វើ,too[tuː]ផងដែរ , blue[bluː]ពណ៍ខៀវ
ʌ
អាក់
cup[kʌp]ពេង ,   sun[sʌn] ថ្ងៃ,  but[bʌt]ប៉ុន្តែ
ɜː
អឺ
burn[bɜːn]ដុត,work[wɜːk] ធ្វើការ
ə
អ៊រ័
under[ʌndə]នៅក្រោម,father[ fɑːðə ]ឪពុក

ស្រះប្រកប Diphthongs




Phonetic Symbol
Sound
Examples ឧទាហរណ៍
eɪ
     អេ
table[teɪbl]តុ,train[treɪn]រថភ្លើង,waiter[weɪtə]​អ្នករត់តុ
əʊ
អូ
smoke[sməʊk]ជក់,hotel[həʊtel]សណ្ឋាគា,no[nəʊ]ទេ
aɪ
អាយ
five[faɪv]លេខប្រាំ,nine[naɪn]លេខ៩,my[maɪ] របស់ខ្ញុំ
aʊ
អៅ
now[naʊ]ឥលូវ,cloud[klaʊd]ពពក,flower[flaʊə]ផ្កា
ɔɪ
អយ
boy[bɔɪ]ខ្មេងប្រុស,boil[bɔɪl]ស្ងោ,voice[vɔɪs] សំលែង
ɪə
អៀ
beer[bɪə]ស្រាបៀរ,ear[ɪə]ត្រចៀក,clear[klɪə]ច្បាស់
eə
អ៊ែ
care[keə]រក្សា , hair[heə]សក់, where[weə ]ឯណា?
ɔə
four[fɔə]លេខ៤ , your[jɔə]របស់អ្នក , floor[flɔə]ជាន់
ʊə
អួ
sure[sʊə]ច្បាស់ , poor[pʊə]ក្រ



សំលែងព្យញ្ជនៈ Consonants’ sound


Phonetic symbol
sound
Examplesឧទាហរណ៍
p
ផឹៈ
pen[pen]​ប៊ិច ,                   pay[peɪ]បងលុយ
b
បឹៈ
boy[bɔɪ ]ក្មេងប្រុស ,      bad[bæd ]អាក្រក់
d
ដឹៈ
door[dɔː ]ទ្វា ,              word[wɜːd ]ពាក្យ
k
ខឹៈ
clock[klɒk ]នាឡិការ ,    class[klɑːs ]ថ្នាក់រៀន
g
ហ្កឹៈ
dog[dɒg ]ឆ្កែ ,              good[gʊd ]ល្អ
f
ហ្វឹៈ
far[fɑː ]ឆ្ងាយ ,              fine[faɪn ]ល្អ
v
វឹៈ
save[seɪv ] សន្សំ,        never[nevə ]មិនដែល
θ
ហ្សឹៈ
thing[θɪŋ]​វត្ថុ ,                    thin[θin] ស្តើង  
ð
ដឹៈ
that[ðæt ]នោះ ,                 those[ðəʊz ]ទាំងនោះ
s
សឹៈ
sit[sɪt]អង្គុយ ,                place[pleɪs ] ទីកន្លែង
z
សឹ់
zero[zɪə.rəʊ ] លេខសូន្យ, has[hæz ]មាន
ʃ
ស្សឹ់
ship[ʃɪp ]នាវា,                   sharp[ʃɑːp ]មុត
ʒ
ចឹ់ៈ
pleasure[pleʒə ]សប្បាយ , measure[meʒə ]រង្វាស់
tʃ
ឆឹៈ
chip[tʃɪp ]ដំឡូងចៀន ,       cheap[tʃiːp ]ថោក
dʒ
ចឹៈ
age[eɪdʒ ] អាយុ,   Japan[dʒəˈpæn ]ប្រទេសជប៉ុន
h
ហឹៈ
happy[hæpi ]សប្បាយ ,  help[help ]ជួយ
m
មឹៈ
man[mæn]បុរស ,         swim[swɪm ]ហែលទឹក
n
ណឹៈ
name[neɪm]ឈ្មោះ ,     finish[fɪn.ɪʃ ]បញ្ចប់
ŋ
ងឹ់ៈ
sing[sɪŋ ]ច្រៀង ,             king[kɪŋ ]ស្តេច
r
រឹៈ
room[ruːm] បន្ទប់ ,      rich[rɪtʃ ] មាន
l
ឡឹៈ
pull[pʊl ]ទាញ ,          leave[liːv ]ចាកចេញ
w
វឹៈ
work[wɜːk ]ធ្វើការ ,     wash[wɒʃ ]លាង
j
យឹៈ
you[juː ]លោក,              young[jʌŋ] ក្មេង





នៅមានការពន្យល់បន្ថែម យើងខ្ញុំនិង ធ្វើបច្ចុប្បន្នភាពនៅពេលក្រោយទៀត អគុណ៕




















La consonne :D , b , D , d (ដេ)


La consonne  ( ព្យញ្ជនៈ)  
   
D , b , D  , d (ដេ)

នៅក្នុងមេរៀននេះយើងពីព្យញ្ជនៈដេ(  D , b , D  , d)អានថាដឹៈ សំលេង

ប្រហាក់ប្រហែល  និងអក្សរ( ដ ឬ ឌ )ភាសាខ្មែរយើង ។

សំលេងស្រៈ la voyelle  

a         e        é         è          ê  
អា       អឺ       អេ        អែ        អែ           
 i           o            u          y
អ៊ី         អូ          អ៊ុយ       អ៊ីការិក

sreymomchantha


ឥឡូវនេះតោះយើងរៀនប្រកបទាំងអស់គ្នា

da(ដា)             de (ដឺ)          d é (ដេ)       

d è (ដែ)         (ដែ)            d i (ឌី)         
                  
do(ដូ)          du (ឌុយ)           dy(ឌី)

ខាងក្រោមនេះជាពាក្យ និង ឃ្លាមួយចំនួន

demi (ដឺមី) ពាក់កណ្តាល

midi (មីឌី) ថ្ងៃត្រង់

le do (ឡឺដូ) ខ្នង

malade(ម៉ាឡាដដឹៈ)​ ឈឺ

Le père  été malade( ឡឺ ពែរឹៈ អេតេ ម៉ាឡាដដឹៈ) ឪពុកឈឺ

Le bébé de madame a une robe( ឡឺបេបេ ដឺ ម៉ាដាមមឹៈ អា អ៊ីននឹៈ​ រ៉ូបបឹៈ) 

កូនង៉ែត របស់ លោក​ស្រី​មាន  សំពត់រ៉ូប មួយ​)



សូមអភយ័ចំពោះកំហុសឆ្គង​ដោយអចែតនា សូមជួយកែតំរូវផងអគុណ

នៅមានការពន្យល់បន្ថែម យើងខ្ញុំនិង ធ្វើបច្ចុប្បន្នភាពនៅពេលក្រោយទៀត អគុណ៕


របៀបធ្វើគិមឈី how to make Kimchi


របៀបធ្វើគិមឈី  how to make Kimchi

គ្រឿងផ្សំ Ingredients

ស្ពៃបូកគោមួយ(napa cabbage) ​,​​ឆៃថៅមួយមឺម ធំល្មម​,​ម្សៅម្ទេសមួយពែង ,​​ប៉ោមពីរផ្លែ  ,​​ទឺកត្រី១/៣​ពែង ,​​ស្លឹកខ្ទឹម មួយបាច់ ,​  ស្លឹក ជឺឆាយមួយបាច់ ,​ខ្ញីមួយដុំ ,​​មើមខ្ទឹមប្រហែល ប្រាំដុំ​,​​ខ្ទឹមក្រហម មួយ ,​​ផ្សឹតក្រៀមបីឬបួនដុំ ,​ម្សៅខ្សាយ (​rice flour) ១/៤​ ពេង ,​



sreymomchantha


របៀបធ្វើ How to make

ដំបូងយើង យកស្ពៃបូកគោមកលាងវាអោយស្អាត ហើយពុះជា បួនចំរៀក  បន្ទាបមកយកវាទៅដាក់ក្នុងចានដែក មួយហើយយើងចាក់ទឹកមួយពែងចូល ​បន្ទាបមកយកអំបិលប្រហែល១/២ ពែង ​មករោយបន្តិចៗអោយគ្រប់  ស្រទាប់​នៃស្លឹកស្ពៃ ​​ហើយស្ពៃនោះយើងត្រូវដាក់ទឹកប្រលាក់វាតិចៗដើម្បីអោយ អំបិលជាប់និង​ស្ពៃនោះ ។
បន្ទាប់ពីយើងប្រលាក់ស្ពៃរួច  យើងទុកវាមួយអន្លើ ដើម្បីអោយវាស្លោកបន្តិច។
ជំហ៊ានបន្ទាប់មកទៀតនេះគឺ យើង​ដាំទឹក​ដាក់ម្សៅកូរវាអោយស្អិត ដើម្បីយកវាទៅប្រលាក់ជាមួយស្ពៃ  ដើម្បីអោយ​ វាឆាប់ជូ​(​សូមជំរាបថាម្សៅ នោះយើង ត្រូវទុកវាអោយត្រជាក់សិន)​។
បន្ទាបមកទៀត ​យើងត្រូវហាន់ស្លឹកខ្ទឹម​និ​ង​  ស្លឹកឆាយ​ប្រវែង​ប្រហែលពីរថ្នាំងដៃ ​ដាកចូលទៅក្នុងចានដែកមួយ 
លើកនេះយើងត្រូវ​ចិតសំបក ឆៃថៅ ​រួចហើយយើងហាន់ ឬ ឈូសវា​អោយ ល្អិត រួចហើយយកវាមកដាក់ជាមួយស្លឺកខ្ទិម ​។​បន្ទាប់មកទៀត  យើង ចិតប៉ោម ខ្ទិមក្រហម មឺមខ្ទឹម ផ្សិត ​ខ្ញី មកកិន បញ្ចូលគ្នា អោយ ម៉ដ្ឋ ហើយ  បន្ទាប់ទៀតយើងយកគ្រឿងដែលបានកិនហើយ  ចាក់ចូលទៅក្នុងចានដែក ដែលបានដាក់ស្លឹកខ្ទមនិង​ស្លឹកឆាយ ​រួចហើយយើង​ដាក់ម្សៅម្ទេស ទៅតាមអ្វីដែលយើចង់បាន​( បើយើងចូលចឹត្តហិរ ដាក់ម្សៅម្ទេសនោះអោយច្រើន បើយើមិនចូលចឹត្តហិរទេ ដាក់វាតិចបានហើយ)។
ជំហ៊ានបន្ទាប់មកទៀត យើងត្រូវម្សៅដែល  យើងបានកូហើយទុកអោយត្រជាក់នោះ មក ចាក់លាយជាមួយ គ្រឿង ដែលបានដាក់លាយគ្នាក្នុងចានដែកនោះ ​បន្ទាប់មកទៀតយើងត្រូវចាក់ទឹកត្រីចូល​​   រួចហើយយើង កូអោយគ្រឿង នោះចូលជាតិគ្នា សព្វហើយ។
លើកនេះយើងត្រូវ យកស្ពៃដែល  យើងបានប្រលាក់អំបិល​​នោះមកលាងទឹកចេញ​អោយជ្រះអំបិល  ហើយយើង យក​ស្ពៃនោះមកប្រលាក់គ្រឿង ម្តង មួយធាងៗ ធ្វើដូច ដែលយើងប្រលាក់អំបិលអញ្ចឺង ឯង​​។​  បេលយើងប្រលាក់ រួច យើងត្រូវ យកវាដាកជូលក្នុង​ក្រឡ​ជាកាស្រាច។​ សូមជំរាបផងដែរ  ថាត្រូវទុកវា ប្រហែល បី បួនថ្ងៃ  អោយ វាជូ​សិន ​ទើបយើងអាចទទួលទានបាន អគុណ៕

la consonne B , b, b, B


la consonne  B , b,  b,  B


នៅក្នុងមេរៀននេះយើងពីព្យញ្ជនៈ​បេ(​ B , b,  b,  B )​អានថា​បឹៈ​ សំលេងប្រហាក់ប្រហែល  និង​អក្សរ( ប ឬ​ ប៊ )​ភាសាខ្មែរយើង ។


សំលេងស្រៈ la voyelle   

   ​​ a         e        é         è          ê                 
    ​អា       អឺ       អេ        អែ        អែ  

i           o            u          y
អ៊ី         អូ          អ៊ុយ       អ៊ីការិក         



ឥឡូវនេះតោះយើងរៀនប្រកបទាំងអស់គ្នា

 ba (បា)              be (​បឺ)           (បេ)         (បែ)           (បែ)
bi (ប៊ី)                 bo (បូ)         bu (ប៊ុយ)        by(ប៊ី)

sreymomchantha



នេះជាឧទាហរណ៍ បន្ថែមព្រមទាំមានការបកប្រែផងដែរ

la robe ( ឡារ៉ូបបឹៈ) សំពត់រ៉ូប
une banane( អ៊ីននឹៈ បាណាននឹៈ) ចេកមួយផ្លែ
le bébé​(​ឡឺ បេបេ) កូនង៉ែត



សូមអភយ័ចំពោះកំហុសឆ្គង​ដោយអចែតនា សូមជួយកែតំរូវផងអគុណ


នៅមានការពន្យល់បន្ថែម យើងខ្ញុំនិង ធ្វើបច្ចុប្បន្នភាពនៅពេលក្រោយទៀត អគុណ៕

អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...