Tuesday, April 14, 2020

ភ្លាសាច់គោស្រស់​ Fresh Beef salad


ភ្លាសាច់គោស្រស់​  Fresh Beef salad

១៖គ្រឿងផ្សំ Ingredients

យើងត្រូវមានសាច់គោ(សាច់ចំឡក់) ,​ម្ទេសហិរ ,​ម្ទេសកណ្តឹង(ក្រហម,​បែតង)​,​ម្ទេសហាវៃ ,​ខ្ទឹមបារាំង,​​ខ្ទឹមស,​ខ្ទឹមក្រហម,ការ៉ុត,​សណ្តែកគួរ,​ក្រូចឆ្មារ,​ជីអាណា (ឬក៏អាចជីផ្សេងទៀតដែលយើងអាចមាន),គល់ស្លឹកគ្រៃ​,​​សណ្តែកដី​,​

២​៖របៀបរៀបចំមុនធ្វើ how to prepare

ម្ទេសកណ្តឹងយើងត្រូវហាន់វាជាបន្ទះស្តើងៗ
ម្ទេសហាវៃ ហាន់ជាសសៃស្តើងៗដែរ
ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងៗ ដែរ
ខ្ទឹមក្រហម ក៏យើង​ត្រូវហាន់ជាបន្ទះស្តើងដែរ
ចំណែកឯសណ្តែកគួវិញយើង ហាន់វារាងបញ្ឆិតស្តើងៗ​ប្រវែងប្រះហែលំពីរថ្នាំងដៃ​
គល់ស្លឹកគ្រៃយើងហាន់វាអោយស្តើងៗ
ជីរណា​យើងកាត់វា ប្រហែលៗពីរថ្នាំងដៃ(​បើមានជីផ្សេងទៀតដាក់វាមកជាមួយគ្នាមក)
ការ៉ុតវីញយើងហាន់ឬ ឈូសវា ជាសសៃ​ៗស្តើងៗ
សាច់គោយើងហាន់ជាបន្ទះស្តើងៗ(កុំស្តើងពេក) ព្រោះពេលយើងច្របល់ទៅ វាអាចបែក សាច់អស់​  
សាច់គោក្រោយពីហាន់ហើយ  យើងយកវាទៅ ច្របាច់ជាមួយទឹក ក្រូចឆ្មារ អោយវាចេញ ជាតិឆ្អាបចេញ ឆ្បាច់អោយវាឆ្អិនសាច់  បន្ទាប់មកយើងពូតទឹកវា ចេញ ​​( គឺពូតអោយវាស្រស់ទឹក ដើម្បីអោយវាអស់ជាតិឆ្អាប)។​
sreymomchantha.blogspot.com

៣៖​របៀបធ្វើ How to make

សាចគោដែលច្របាច់រួចដាក់ចូលក្នុង​ចានដែកមក ​យើងដាក់អំបិល ទឹកត្រី (​សំរាប់អ្នកដែលចូលចឹត្តប្រហុកយើងដាក់ទឹកប្រហុកចូល),​ ស្ក ម្សៅខ្នរ​,​​ដាក់គ្រឿងរួចហើយ យើង ច្របាច់ទឹក្រូចឆ្មារ​ចូល
ជំហ៊ានបន្ទាប់មកទៀតយើងត្រូវច្របល់វាអោយសព្វ​បន្ទាប់មកទៀតយើង​យក បន្លែ​ ដែលបានរៀបចំនោះមក ដាក់ចូល ហើយ ច្របល់ ច្របល់វាអោយ សព្វសាច់
ចុងក្រោបង្អស់គឺយើង ដាក់សណ្តែកដីហើយយើច្របល់វាបន្តិចទៀតមើលអោយសព្វហើយ ជាការស្រាច់ ៕ អគុណ



No comments:

Post a Comment

អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...