Thursday, April 16, 2020

សម្លការីខ្មែរ​សាចមាន់ Khmer Chicken Curry


សម្លការីខ្មែរ​សាចមាន់  Khmer Chicken Curry

១៖គ្រឿងផ្សំ Ingredient

ទឹកគោខាប់ ១កំប៉ុង,​ខ្ទិសដូង២កំប៉ុង​,​កាពិក ,​ទឹកត្រី ,​(គល់ស្លឹកគ្រៃ,​ស្លឹកក្រូចសើច,​ខ្ទឹម,​រមៀត,​រំដេង,)ត្រូវបុកឬ កិន​ចូលគ្នា, ការីផ្លាសស្តា​,​ប៊ីចេង​,​ស្កស,រ៉ូតឌី,​ខ្ទឹមសរចិញ្ច្រាំ ,​ម្ទេសក្រហម,​​អំបិល,​​សាច់មាន់​,​
បន្លែ៖​ត្រប់ក្តគោ​,​សណ្តែកគួរ,​​ខ្ទឹមបារាំង,​​ដំឡូងជ្វា,​ការ៉ុត,​​ផ្កាចាន់​ឬប៉ូចកាក់​ ,ឈើឯម​


www.sreymomchantha.blogspot.com


២៖របៀប​ធ្វើ How to make

ដំបូងយើងដាក់ឆ្នាំអោយក្តៅហើយយើងបុះពងខ្ទឹម,​​បន្តាប់មកទៀតយើងដាក់គ្រឿងដែលយើបានបុកជូលគ្នានោះមក ហើយកូរវាអោយសព្វទុកអោយវាក្តៅ រាងឆ្ងុយហើយ យើងដាក់កាពិក ចូល​ប្រពីរស្លាបព្រាបាយ,​បន្តមកទៀតយើងដាក់ ការីផ្លាស្តា យើងចូល ហើយ កូវាអោយចូលគ្នាជាមួយគ្រឿង អោយសព្វ , ម្ទេសម៉ដ ,​យើងដាក់ខ្ទិសដូងពាក់គណ្តាលសិន ហើយយើងកូវាអោយចូលគ្នាជាមួយគ្រឿងសិន ទុកវាអោយពុះសិន ទើបយើងដាក់ខ្ទិសដូងថែមទៀត រួចយើងទុកអោយពុះសិន មានក្លិនឆ្ងុយហើយ បានយើងយកសាច់មកដាក់​ចូលហើយយើងកូវាបន្តិច ហើយទុកវាបន្តិច ទើបយើង ដាក់គ្រឿងទេសចូល( អំបិល ,​ប៊ីចេង,​ស្កស ,​រ៉ូតឌី,​ទឹកត្រី) ។
បន្ទាបមកទៀត យើងយកប៉ូចកាក និង​ផ្កាចន្ទ័ ទៅអាំង បន្តិចសិន មុនយើងដាក់វាចូលក្នុងឆ្នាំង ។
បើមើលទៅវារាងខាប់ពេក យើងដាក់ទឹកថែម ហើយយើងរំងាស់សាច់អោយឆ្អិនផុយហើយ​ ទើបយើងដាក់បន្លែ​ការ៉ុតនិងដំលូង ចូលមិនសិន រួចយើងទុកវាប្រហែលបួនប្រាំនាទី សិន​​​ទើបយើងថែបទឹកចូល លៃតាមភាពជាក់ស្តែង រួចទុកអោយវាពុះមួយសាទៀត ​ទើបយើភ្លក់មើលត្រូវថែមថយក្រឿងទៀតឬ អត់​ 
បើសិនជាស្ទើរស្ក យើង ថែមទឹកដោះគោខាប់បន្តិច ព្រោះទឹកដោះគោខាប់ឆ្ងាញជាងស្កស ។
តែសិនជាល្មមហើយ យើងចាក់ បន្លែ ត្រប់ និង សណ្តែកគួរចូល​ទុកប្រហែលប្រាំនាទី បើសិនជាឆ្អិនល្មមជាការ​ស្រេច៕

No comments:

Post a Comment

អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...