Thursday, April 16, 2020

សម្លការីខ្មែរ​សាចមាន់ Khmer Chicken Curry


សម្លការីខ្មែរ​សាចមាន់  Khmer Chicken Curry

១៖គ្រឿងផ្សំ Ingredient

ទឹកគោខាប់ ១កំប៉ុង,​ខ្ទិសដូង២កំប៉ុង​,​កាពិក ,​ទឹកត្រី ,​(គល់ស្លឹកគ្រៃ,​ស្លឹកក្រូចសើច,​ខ្ទឹម,​រមៀត,​រំដេង,)ត្រូវបុកឬ កិន​ចូលគ្នា, ការីផ្លាសស្តា​,​ប៊ីចេង​,​ស្កស,រ៉ូតឌី,​ខ្ទឹមសរចិញ្ច្រាំ ,​ម្ទេសក្រហម,​​អំបិល,​​សាច់មាន់​,​
បន្លែ៖​ត្រប់ក្តគោ​,​សណ្តែកគួរ,​​ខ្ទឹមបារាំង,​​ដំឡូងជ្វា,​ការ៉ុត,​​ផ្កាចាន់​ឬប៉ូចកាក់​ ,ឈើឯម​


www.sreymomchantha.blogspot.com


២៖របៀប​ធ្វើ How to make

ដំបូងយើងដាក់ឆ្នាំអោយក្តៅហើយយើងបុះពងខ្ទឹម,​​បន្តាប់មកទៀតយើងដាក់គ្រឿងដែលយើបានបុកជូលគ្នានោះមក ហើយកូរវាអោយសព្វទុកអោយវាក្តៅ រាងឆ្ងុយហើយ យើងដាក់កាពិក ចូល​ប្រពីរស្លាបព្រាបាយ,​បន្តមកទៀតយើងដាក់ ការីផ្លាស្តា យើងចូល ហើយ កូវាអោយចូលគ្នាជាមួយគ្រឿង អោយសព្វ , ម្ទេសម៉ដ ,​យើងដាក់ខ្ទិសដូងពាក់គណ្តាលសិន ហើយយើងកូវាអោយចូលគ្នាជាមួយគ្រឿងសិន ទុកវាអោយពុះសិន ទើបយើងដាក់ខ្ទិសដូងថែមទៀត រួចយើងទុកអោយពុះសិន មានក្លិនឆ្ងុយហើយ បានយើងយកសាច់មកដាក់​ចូលហើយយើងកូវាបន្តិច ហើយទុកវាបន្តិច ទើបយើង ដាក់គ្រឿងទេសចូល( អំបិល ,​ប៊ីចេង,​ស្កស ,​រ៉ូតឌី,​ទឹកត្រី) ។
បន្ទាបមកទៀត យើងយកប៉ូចកាក និង​ផ្កាចន្ទ័ ទៅអាំង បន្តិចសិន មុនយើងដាក់វាចូលក្នុងឆ្នាំង ។
បើមើលទៅវារាងខាប់ពេក យើងដាក់ទឹកថែម ហើយយើងរំងាស់សាច់អោយឆ្អិនផុយហើយ​ ទើបយើងដាក់បន្លែ​ការ៉ុតនិងដំលូង ចូលមិនសិន រួចយើងទុកវាប្រហែលបួនប្រាំនាទី សិន​​​ទើបយើងថែបទឹកចូល លៃតាមភាពជាក់ស្តែង រួចទុកអោយវាពុះមួយសាទៀត ​ទើបយើភ្លក់មើលត្រូវថែមថយក្រឿងទៀតឬ អត់​ 
បើសិនជាស្ទើរស្ក យើង ថែមទឹកដោះគោខាប់បន្តិច ព្រោះទឹកដោះគោខាប់ឆ្ងាញជាងស្កស ។
តែសិនជាល្មមហើយ យើងចាក់ បន្លែ ត្រប់ និង សណ្តែកគួរចូល​ទុកប្រហែលប្រាំនាទី បើសិនជាឆ្អិនល្មមជាការ​ស្រេច៕

Tuesday, April 14, 2020

ភ្លាសាច់គោស្រស់​ Fresh Beef salad


ភ្លាសាច់គោស្រស់​  Fresh Beef salad

១៖គ្រឿងផ្សំ Ingredients

យើងត្រូវមានសាច់គោ(សាច់ចំឡក់) ,​ម្ទេសហិរ ,​ម្ទេសកណ្តឹង(ក្រហម,​បែតង)​,​ម្ទេសហាវៃ ,​ខ្ទឹមបារាំង,​​ខ្ទឹមស,​ខ្ទឹមក្រហម,ការ៉ុត,​សណ្តែកគួរ,​ក្រូចឆ្មារ,​ជីអាណា (ឬក៏អាចជីផ្សេងទៀតដែលយើងអាចមាន),គល់ស្លឹកគ្រៃ​,​​សណ្តែកដី​,​

២​៖របៀបរៀបចំមុនធ្វើ how to prepare

ម្ទេសកណ្តឹងយើងត្រូវហាន់វាជាបន្ទះស្តើងៗ
ម្ទេសហាវៃ ហាន់ជាសសៃស្តើងៗដែរ
ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងៗ ដែរ
ខ្ទឹមក្រហម ក៏យើង​ត្រូវហាន់ជាបន្ទះស្តើងដែរ
ចំណែកឯសណ្តែកគួវិញយើង ហាន់វារាងបញ្ឆិតស្តើងៗ​ប្រវែងប្រះហែលំពីរថ្នាំងដៃ​
គល់ស្លឹកគ្រៃយើងហាន់វាអោយស្តើងៗ
ជីរណា​យើងកាត់វា ប្រហែលៗពីរថ្នាំងដៃ(​បើមានជីផ្សេងទៀតដាក់វាមកជាមួយគ្នាមក)
ការ៉ុតវីញយើងហាន់ឬ ឈូសវា ជាសសៃ​ៗស្តើងៗ
សាច់គោយើងហាន់ជាបន្ទះស្តើងៗ(កុំស្តើងពេក) ព្រោះពេលយើងច្របល់ទៅ វាអាចបែក សាច់អស់​  
សាច់គោក្រោយពីហាន់ហើយ  យើងយកវាទៅ ច្របាច់ជាមួយទឹក ក្រូចឆ្មារ អោយវាចេញ ជាតិឆ្អាបចេញ ឆ្បាច់អោយវាឆ្អិនសាច់  បន្ទាប់មកយើងពូតទឹកវា ចេញ ​​( គឺពូតអោយវាស្រស់ទឹក ដើម្បីអោយវាអស់ជាតិឆ្អាប)។​
sreymomchantha.blogspot.com

៣៖​របៀបធ្វើ How to make

សាចគោដែលច្របាច់រួចដាក់ចូលក្នុង​ចានដែកមក ​យើងដាក់អំបិល ទឹកត្រី (​សំរាប់អ្នកដែលចូលចឹត្តប្រហុកយើងដាក់ទឹកប្រហុកចូល),​ ស្ក ម្សៅខ្នរ​,​​ដាក់គ្រឿងរួចហើយ យើង ច្របាច់ទឹក្រូចឆ្មារ​ចូល
ជំហ៊ានបន្ទាប់មកទៀតយើងត្រូវច្របល់វាអោយសព្វ​បន្ទាប់មកទៀតយើង​យក បន្លែ​ ដែលបានរៀបចំនោះមក ដាក់ចូល ហើយ ច្របល់ ច្របល់វាអោយ សព្វសាច់
ចុងក្រោបង្អស់គឺយើង ដាក់សណ្តែកដីហើយយើច្របល់វាបន្តិចទៀតមើលអោយសព្វហើយ ជាការស្រាច់ ៕ អគុណ



Sunday, April 12, 2020

Phonetic symbol សញ្ញាបញ្ចេញសំលែង


Phonetic symbol

សញ្ញាបញ្ចេញសំលែង


  សំលែងស្រះVowels sound

ខាងក្រោមនេះជាសញ្ញាបញ្ចេញសំលែង នៅ ក្នុង​ភាសាអង់គ្លេស

 iː (អ៊ី)​ ,​ ɪ(អ៊ិ)​, ​​ e(អិ),​   æ(អែ)​,​​   ɑː(អា)

ɒ(អក់) ,​  ɔː(អ),​    ʊ(អ៊ុក)  ,  uː( អ៊ូ)

  ʌ(អាក់)  ,​  ɜː(អឺ)​  ,​  ə( អ៊រ័)

ស្រះប្រកប Diphthongs

eɪ (អេ)​,​​ əʊ​​(អូ), oʊ(អូ),​  aɪ(អាយ),​  aʊ(អៅ)​,​

ɔɪ(អយ),​ ɪə(អៀ) ,​ eə (អ៊ែ),​ ɔə(អ) ,​​ ʊə(អួ)


sreymomchantha




សំលែងស្រះVowels sound


ខាងក្រោមនេះជាសញ្ញាបញ្ចេញសំលែង នៅ ក្នុង​ភាសាអង់គ្លេស ព្រមទាំងមានឧទាហរណ៍ អមដោយសញ្ញាបញ្ចេញសំលេងផងដែរ


phonetic symbol
sound
Examples  ឧទាហរណ៍
iː
អ៊ី
me[m iː] ខ្ញុំ , tree [triː]ដើមឈើ  ,   he[hiː]គាត់
ɪ
អ៊ិ
It[ ɪt] វា, ​​ ticket[tɪkɪt]សំបុត្រ ,    king[ kɪŋ ]ស្តេច
e
អិ
bed [bed]គ្រែ, pen[pen]ប៊ិច, ​​  well[wel]អណ្តូង
æ
អែ
man[mæn] បុរស, and[ænd] និង,​​can[kæn]អាច
ɑː
អា
arm[ɑːm]ដៃ , car[kɑː]ឡាន,  dark[dɑːk]ងងឹត
ɒ
អក់
lot[lɒt]ច្រើន, song[sɒŋ] ចម្រៀង,  rock[rɒk]ថ្ម
ɔː
all[ɔːl]ទាំងអស់,ball[bɔːl]បាល់,small[sɔːl]តូច
ʊ
អ៊ុក
put[pʊt]ដាក់,look[lʊk]មើល,book[bʊk]សៀវភៅ
uː
អ៊ូ
do[duː]ធ្វើ,too[tuː]ផងដែរ , blue[bluː]ពណ៍ខៀវ
ʌ
អាក់
cup[kʌp]ពេង ,   sun[sʌn] ថ្ងៃ,  but[bʌt]ប៉ុន្តែ
ɜː
អឺ
burn[bɜːn]ដុត,work[wɜːk] ធ្វើការ
ə
អ៊រ័
under[ʌndə]នៅក្រោម,father[ fɑːðə ]ឪពុក

ស្រះប្រកប Diphthongs




Phonetic Symbol
Sound
Examples ឧទាហរណ៍
eɪ
     អេ
table[teɪbl]តុ,train[treɪn]រថភ្លើង,waiter[weɪtə]​អ្នករត់តុ
əʊ
អូ
smoke[sməʊk]ជក់,hotel[həʊtel]សណ្ឋាគា,no[nəʊ]ទេ
aɪ
អាយ
five[faɪv]លេខប្រាំ,nine[naɪn]លេខ៩,my[maɪ] របស់ខ្ញុំ
aʊ
អៅ
now[naʊ]ឥលូវ,cloud[klaʊd]ពពក,flower[flaʊə]ផ្កា
ɔɪ
អយ
boy[bɔɪ]ខ្មេងប្រុស,boil[bɔɪl]ស្ងោ,voice[vɔɪs] សំលែង
ɪə
អៀ
beer[bɪə]ស្រាបៀរ,ear[ɪə]ត្រចៀក,clear[klɪə]ច្បាស់
eə
អ៊ែ
care[keə]រក្សា , hair[heə]សក់, where[weə ]ឯណា?
ɔə
four[fɔə]លេខ៤ , your[jɔə]របស់អ្នក , floor[flɔə]ជាន់
ʊə
អួ
sure[sʊə]ច្បាស់ , poor[pʊə]ក្រ



សំលែងព្យញ្ជនៈ Consonants’ sound


Phonetic symbol
sound
Examplesឧទាហរណ៍
p
ផឹៈ
pen[pen]​ប៊ិច ,                   pay[peɪ]បងលុយ
b
បឹៈ
boy[bɔɪ ]ក្មេងប្រុស ,      bad[bæd ]អាក្រក់
d
ដឹៈ
door[dɔː ]ទ្វា ,              word[wɜːd ]ពាក្យ
k
ខឹៈ
clock[klɒk ]នាឡិការ ,    class[klɑːs ]ថ្នាក់រៀន
g
ហ្កឹៈ
dog[dɒg ]ឆ្កែ ,              good[gʊd ]ល្អ
f
ហ្វឹៈ
far[fɑː ]ឆ្ងាយ ,              fine[faɪn ]ល្អ
v
វឹៈ
save[seɪv ] សន្សំ,        never[nevə ]មិនដែល
θ
ហ្សឹៈ
thing[θɪŋ]​វត្ថុ ,                    thin[θin] ស្តើង  
ð
ដឹៈ
that[ðæt ]នោះ ,                 those[ðəʊz ]ទាំងនោះ
s
សឹៈ
sit[sɪt]អង្គុយ ,                place[pleɪs ] ទីកន្លែង
z
សឹ់
zero[zɪə.rəʊ ] លេខសូន្យ, has[hæz ]មាន
ʃ
ស្សឹ់
ship[ʃɪp ]នាវា,                   sharp[ʃɑːp ]មុត
ʒ
ចឹ់ៈ
pleasure[pleʒə ]សប្បាយ , measure[meʒə ]រង្វាស់
tʃ
ឆឹៈ
chip[tʃɪp ]ដំឡូងចៀន ,       cheap[tʃiːp ]ថោក
dʒ
ចឹៈ
age[eɪdʒ ] អាយុ,   Japan[dʒəˈpæn ]ប្រទេសជប៉ុន
h
ហឹៈ
happy[hæpi ]សប្បាយ ,  help[help ]ជួយ
m
មឹៈ
man[mæn]បុរស ,         swim[swɪm ]ហែលទឹក
n
ណឹៈ
name[neɪm]ឈ្មោះ ,     finish[fɪn.ɪʃ ]បញ្ចប់
ŋ
ងឹ់ៈ
sing[sɪŋ ]ច្រៀង ,             king[kɪŋ ]ស្តេច
r
រឹៈ
room[ruːm] បន្ទប់ ,      rich[rɪtʃ ] មាន
l
ឡឹៈ
pull[pʊl ]ទាញ ,          leave[liːv ]ចាកចេញ
w
វឹៈ
work[wɜːk ]ធ្វើការ ,     wash[wɒʃ ]លាង
j
យឹៈ
you[juː ]លោក,              young[jʌŋ] ក្មេង





នៅមានការពន្យល់បន្ថែម យើងខ្ញុំនិង ធ្វើបច្ចុប្បន្នភាពនៅពេលក្រោយទៀត អគុណ៕




















អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...