Friday, April 17, 2020

របៀបធ្វើខគោ Cambodian braised beef​


របៀបធ្វើខគោCambodian braised beef

១៖​គ្រឿងផ្សំ ingredients

សាច់គោ(​សាច់កំភួន ដែលមានសសៃ និង សាច់ យាវ),​គ្រៀងខគោកំប៉ុង,
ខ្ទឹមស,​ខ្ទឹមក្រហម,ខ្ទឹមបារាំង,​​ការុត,​​រំដេង,​​គល់ស្លឹកគ្រៃ ,​ប៉ូចកាក់,​ឈើឯម,​ស្លឹកក្រូចសើច,​ជីអាណា,​​ម្ទេសប្លោក​ក្រៀម
គ្រឿងទេស៖ ប្រេងឆា,​ស្កស​, ស្កត្នោត,​​អំបិល ,​ប៊ីចេង,​ទឹកត្រី​,​ទឹកដោះគោខាប់,​

២៖​ការរៀមចំមុនធ្វើ The preparing

សាច់គោហាន់ជាដុំៗតូចល្មម ហើយលាងទឹកអោយសញអាត ហើយទុកអោយវាស្រស់ទឹកសិន
ការុតយើង យើងកាត់ជាកងៗប្រហែល២ថ្នាំងដៃ​ហើយមួយពុះជាវា៤​រួចលាងទឹកអោយស្អាត
ជីអាណា លាងទឹកអោយស្អាត ទុកវាមួយអន្លើសិន
ម្ទេសប្លោកក្រៀម យកវាមក​ត្រាំទឹក ហើយ កិន ឬ ចិញ្ច្រាំវាអោយម៉ដ្ឋ ទុកមួយអន្លើសិន
ខ្ទឹមស​​,​ក្រហម,​ខ្ទឹមបារាំង យកវាមកហាន់ទុកមួយអណ្លើសិន

៣៖​វិធីធ្វើ how to make



sreymomchantha.blogspot.com


ដំបូងយើងដាក់ឆ្នាំងអោយក្តៅសិន ​ហើយយើងចាក់ប្រេងឆាចូលបន្តិច​ទុកអោយក្តៅហើយយើងចាប់ផ្តើម ដាក់  ផ្កាចាន់​ និង​ឈើឯម​ចូល ហើយលីងវា អោយវាឈ្ងុយ ហើយ​​
បន្ទាប់ទៀតយើងដាក់ខ្ទឹម ចូល ដើម្បីបំពងវា
បន្តមកទៀត ដាក់ ខ្ទឹមស​​,​ក្រហម,​​រំដេង,​​គល់ស្លឹកគ្រៃ​ បំពង ជាំមូយខ្លាញ់  ​បន្ទាប់មកទៀតយើង ដាក់ខ្ទឹម ចិញ្ចាំ ចូល លីង អោយវាលើង កន្លាតសិន
ជំហ៊ានបន្តាប់មកទៀត យើងដាក់ម្ទេសដែលយើងបានកិន  ចូល ហើយលីងវាអោយលើងក្រហមសិន ចាំគឹតទៀត​​  សំខាន់គ្រឿងនេះហើយ​យើង លេងវា អោយឆ្ងុយសិន ។
​រួចបានយើងដាក់គ្រឿង ខគោកំប៉ុង  នោះចូល ទៀត ​លីងវាអោយឈ្ងុយ សិន​រួចរាល់ហើយើងចាប់ផ្តើមដាក់ទឹក​ត្រីស្ក ប៊ីចេង  ចូល​ បន្ទាបទៀតយើងយើងដាក់ស្កក្រហមចូល​រំងាស់វាអោយលោះងក្រហមសិន​​
ពេលនេះយើត្រូវដាក់សាច់ចូល​  ហើយគូវាចូលគ្នាអោយសព្វសិន ហើយ យើង រំងាស់វាខាស់ទឹកអស់សិន
រួចចាក់ចូល ម្តងទៀត អោយច្រើនហើយរំងាស់វាអោយផុយសាច់សិន​​រូចស្រង់គល់ស្លឹកគ្រៃ ​ស្លឹកក្រូចសើច ផ្កាចាន់ អី​ចោល អោយអស់ រួច យើងដាក់ការុតចូល​ រួចរំងាស់វាអោយខាស់ទឹក ឡើងខាប់សិន​​ជាការ ស្រេច៕
អគុណ (​សូមជំរាបថាវិធីធ្វើខុសគ្នាបន្តិចបន្តូច អាស្រយ័លើបញ្ចេកទេសរៀៗខ្លួន )។
សូមអភយ័ទោសបើការសរសេរាប់ខាងលើនេះមានការខ្វះខាន មិនគ្រប់នយ័សេចក្តី ដោយអចេតនា ណាមួយនោះ៕

No comments:

Post a Comment

អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...