របៀបបុកព្រិកផៅឬ ខ្លះហៅថាណាំព្រិក
១:គ្រៀងផ្សំ Ingredients
ម្ទេសក្រៀម តូច ធំ ,ខ្ទឹមស( បកសំបកចេញ ក៏បាន មិនបកក៏បាន),ខ្ទឹមក្រហម
ស្ក(ស្កត្នោត ក៏បាន ក្រហមក៏បាន ),អំបិល ,ទឹកត្រី ,
កាពិក(ដាក់ក៏បាន អត់ក៏បាន តាមចំនង់ចំណូលចឹត្ត)
ប្រឆា ឬ ខ្លាញ់ជ្រូក ក៏បាន
២: ការររៀបចំPreparing
មើមខ្ទឹមស យកវា មកហាន់ជាចំណិត
ខ្ទឹមក្រហមយកវា មកហាន់ជាចំណិត(មួយហាន់ជាបីឬបួនដុំ)
ម្ទេសក្រៀមយកវាមកហាន់ជាកង់ៗ តូចល្មមៗ(
ប្រហែលមួយថ្នាំងដៃ)ទុក សិន
៣:វីធីធ្វើ How to make
យើងចាប់ផ្តើមដាក់ខ្ទះលើជើងក្រានមក អោយក្តៅសិន ហើយយើងយក
ម្ទេសដែលយើងបានហាន់រួចនោះមក
ដាក់ចូលក្នុងខ្ទះហើយយើងលីងវារហូតដល់វាលើងក្លិន ឈ្ងុយហើយឈ្លក់ (លីង
អោយវាស្រួយហើយដួសចេញដាក់ចានទុកមូយអន្លើសិនទៅ កុំទុកអោយវាខ្លោច)។
បន្តទៅតៀតនេះគឺយើង ត្រូវយកខ្ទឹកសនិងក្រហមមកលីងចូលគ្នា
តែម្តង ទៅ(សូមជំរាបថាទ្ទឺមដែលលីង ហ្និង ត្រដាក់ភ្លើងតិចៗ គឺ លីងអោយ ឆ្អិន
តែកុំអោយខ្លោច),យើងមើលទៅបើឆ្អិនហើយ ដួសដាក់ចានទុកមួយអន្លើទៀត សិន ។
ពេលនេះយើង យើងយកត្បាល់មក ដាក់ម្ទេសដែលយើងបានលីង រួច
ហើយយើងចាប់ប្តើមបុកវា រហូតទាល តែ
វាម៉ដ្ឋខ្ទិច រួចយើដាក់អំបិលបន្តិចចូល
ហើយ ,បន្ទាបទៀតយើងដាក់ ខ្ទឹមសរក្រហមដែលយើងបានលីងរួច
បុកចូលគ្នា អោយល្អិតសព្វចូលសាច់មួយហើយ ទើបយើងដាក់ស្កយើងចូលទៅ
រួចយើង បុកវាទៀត
រេហូតទាល់តែវាចូលសព្វសាច់មួយ ហើយ,
បន្ទាប់មកទៀតយើងដួសដាក់ចានទុកមួយអន្លើសិន ។
ជំហ៊ានបន្ទាប់មកទៀតនេះយើង
ត្រូវ យកខ្ទះមកដាក់លើជើងក្រានម្តងទៀត ទុកអោយខ្ទះក្តៅបន្តិច
ហើយចាកប្រឆាចូល ទុកអោយប្រេងឆាឡើងក្តៅបន្តិចហើយ
បានយើងយកគ្រឿងដែលយោះងបានបុករួចអំបាញមិញ មកឆាវាអោយវាលើងឆ្ងុយហើយ បានយើងចាក់ទឹកត្រីចូល
ហើយកូវាអោយឡើងស្អិតឆ្អិនហើយ ។
ដូច្នេះ យើងដួសវាដាក់ចាន មក ជាកាស្រាច់
(សូមជំរាបថាព្រិកផៅនេះយើងអាច ញ៉ាំជាមួយអន្លក់ ឬ ក៏ វាទៅធ្វើជាគ្រឿងផ្សំសំរាប់ស្លឬឆាក៏បានដែរ)
No comments:
Post a Comment