Sunday, April 19, 2020

របៀបធ្វើដំណាប់ស្វាយទំ និង ដំណាប់ស្វាយខ្ចី How to Make Mango jam


របៀបធ្វើដំណាប់ស្វាយទំ  និង ដំណាប់ស្វាយខ្ចី  How to Make Mango jam


១៖ដំណាប់ស្វាយទំ 



www.sreymomchantha.blogspot.com




យើងយកស្វាយទំ លាងទឹក ហើយចិតសំបកចេញ រួចហើយយើង ចិតសាច់ស្វាយ ជាបន្ទះ ធំល្មម កុំតូចពេក

 ហើយកុំតូចពេក ។

ពេលចិតស្វាយរួចរាល់ហើយ​ យក​ស្កសរមកចាក់ចូល យើងច្របល់វាថ្នមៗ កុំអោយបែកស្វាយ ​ហើយយើង

ទុក ប្រហែល មួយម៉ោង​រហូត ដល់ស្ករ​រលាយអស់ ។

ពេលនេះយើងយកវាមកស្ងោ  អោយពុះប្រហែល ១៥នាទីសិន ​ហើយយើងទុកវាអោយទ្រជាក់សិន ទើប

យើង ស្រង់វាចេញ ទុកអោយវា ស្រស់ទឹកសិន ទើបយើង យក វាទៅហាលថ្ងៃ ប្រហែល២​ឬ៣ថ្ងៃ អោយវា

ស្ងួតល្អ ។

ពេលដែលវាស្ងួតហើយ យើង មក ទុក ឬ ក៏ប្រលាក់ ម្សៅស្ក រួចទុកក៏បាន ។

(​ការធ្វើនេះ សន្មត់ចប់តែប៉ុន្នេះ បើមានចំងល់សូមខាំមិនខាងក្រោម អគុណ សំរាប់ការអាន)

២៖ដំណាប់ស្វាយខ្ចី



www.sreymomchantha.blogspot.com



ពេលដែលយើងចង់ធ្វើដំណាប់ស្វាយខ្វី  គឺយើងយកស្វាយខ្វី មកលាងទឹកហើយយើងចិតសំបកចេញអោយ  ស្អាតហើយ ។ យើងយកស្វាយដែលបានចិតរួចហើយ មកចិតវា រាង ជា​បន្ទះៗសិន បានយើង យកអាបន្ទះៗ​ដែល យើងបាន​ចិត នោះមកកាត់វាជាចង្វាមូល ​។
មន្ទាប់មកទៀត ​យើង ប្រលាក់អំបិល ( ឬ ទឹក កំបោ ក៏បាន​ តែបើដាកទឹកបោនោះស្វាយវាអស់ជាតិជូរ) ដើប្បី អោយ​ស្វាយនោះវារឹងសាច់​(​សូមជំរាបថាយើងទុកប្រហែលមួយម៉ោង សិន​។
​ក្រោយពីត្រាំអំបិល រួចហើយ យើង យកវា ទៅ ច្របាច់លាង ទឹក  ៣ឬ ៤​ដង អោយ អស់ជាតិ ប្រៃ និង ជាតិ ជូ ( សូមជំរាបថា​​ ពេលលាង​ច្របាច់នោះត្រូវពូត អោយស្រស់ទឹក ផង )។
​ក្រោយពីលាង ពូតវារួចរាល់ហើយ  យើង ត្រូវយកវាមកថ្លឹង សិន អោយបរិមាណស្អ និង ស្វាយ ស្មើគ្នា
(​ឧទាហរណ៍ ថា​បើស្វាយ​នោះ កន្លះ គីឡូ  គឺ យើងត្រូដាក់ ស្កកន្លះគីឡូដែរ )។
ពេកនេះយើងត្រូវយកខ្ទះ  មក ដាក់ហើយ ដាក់ទឹកបន្តិច ហើយ បានយើងចាក់ស្កចូល ហើយ រំងាស់ស្កនោះ អោយ​វាឡើង​ជើង អង្ក្រង ​សិន​បាន​យើង​ចាក់ស្វាយចូល​​​​ហើយកូវារហូតដល់វាដាច់ទឹក អស់ ជាករស្រាច់។

(​ការធ្វើនេះ សន្មត់ចប់តែប៉ុន្នេះ បើមានចំងល់សូមខាំមិនខាងក្រោម អគុណ សំរាប់ការអាន)

Saturday, April 18, 2020

របៀបធ្វើសាច់អាំង ទឹកប្រាហុក How to make roast Beef and Prahok Sauce



របៀបធ្វើសាច់អាំង ទឹកប្រាហុក

How to make roast Beef and Prahok Sauce


១៖គ្រឿងផ្សំ​ Ingredients  

ប្រាហុក(fermented Fish) ,​​ខ្ទឹមក្រហម( shallot) ,​ខ្ទឹមស( garlic),​ម្ទេស (Chili) ,​​​
រ៉ុឌី( Chicken soup powder) ,​​ស្ក (sugar),​ទឹកក្រូចឆ្មា Lime juice),​
ត្រប់ស្រួយ ( Thai eggplant),​​គល់ស្លឺកគ្រៃ ( Lemongrass stalks) ,​
ជីអាណា( saw tooth herb),
(​សូមជំរាប់បន្លែសំរាប់ធ្វើទ្រនាប់ អាស្រយ័លើបងប្អូនចូលចឹត្ត)

www.sreymomchantha.blogspot.com


២ ការៀបចំ preparing

ប្រាហុក​ចីញ្ច្រាំ អោយម៉ដ្ឋ  ហើយយក ទៅអាំអោយឆ្អិនសិន ទុក មួយអណ្លើសិន
ខ្ទឹមស យកវាបកសំបកហើយ ​ ,
សាចគោ លាងទឹកអោយស្អាត រួចយើងយកកាំបិត មកចោះ ជាបីបូនកន្លែង ហើយយើង​​យកវា​បីបួនគ្រប់​​  មកញាត់វាចូល ហើយដាក់អាំងសាច់នោះ​។
សាច់គោអាំង ប្រហែល២៥នាទី ដើម្បីងោយវាឆ្អិន ហើយឆ្ងុយខ្ទឹម
គល់ស្លឹកគ្រៃ យើងយកវាមកហាន់ អោយស្ងើងៗ ​ ហើយចីញ្ច្រាំវាពីរបី កាំបិត  (​កុំអោយវាល្អិតពេក)
ត្រស្រួយ យើង ត្រូវហាន់វា អោយស្តើងៗ ,
ខ្ទឹមក្រហមហាន់វាអោយស្តើងៗ​ហើយ ចិញ្ច្រាំវាអោយល្អិតៗ
ខ្ទឹមសយើងចិញ្ច្រាំវាអោយម៉ដ្ឋ,​​    ជីអាណា យើងហាន់វាអោយតូចស្តើងៗ ,


២ របៀបធ្វើ How to make



www.sreymomchantha.blogspot.com



ពេលនេះយើងចាប់ផ្តើមធ្វើវា ​គឺយើង យកគ្រឿង ដែលយើងបានរៀមចំ ​ដាក់ចូលក្នុង ចាន ធំមួយ
ដើប្បីលាយវាបញ្ចូលគ្នា​ជាមួយ និង​ប្រាហុកអាំង​អោយសព្វសិន ​ រួចថែមទឹកក្តៅចូល អោយល្មម តាមដែលយើង​ចង់បាន ​ក្រោយ​ច្រល់ចូលគ្នាភ្លក់មើលថាល្មមហើយ​  ទើបយើងដាក់ស្លិកជីចូល ​ហើយកូវាអោយសព្វ ជាការស្រាច់​។​
សាច់ដែើយងបានអាំង នោះ យកវាមក ហាន់ជាចំនិតៗ​ដាក់ចានជាកាស្រាច់​៕



របៀបបុកព្រិកផៅ​ឬ ខ្លះហៅថាណាំព្រិក


របៀបបុកព្រិកផៅ​ឬ ខ្លះហៅថាណាំព្រិក


:គ្រៀងផ្សំ Ingredients

ម្ទេសក្រៀម តូច ធំ ,​ខ្ទឹមស​( បកសំបកចេញ ក៏បាន មិនបកក៏បាន),​ខ្ទឹមក្រហម​
ស្ក(​ស្កត្នោត ក៏បាន ក្រហម​ក៏បាន ),​អំបិល ,​ទឹកត្រី ,​
កាពិក(​ដាក់ក៏បាន អត់ក៏បាន តាមចំនង់ចំណូលចឹត្ត)
ប្រឆា ឬ ខ្លាញ់ជ្រូក ក៏បាន

: ការររៀបចំ​Preparing

មើមខ្ទឹមស យកវា មកហាន់ជាចំណិត
ខ្ទឹមក្រហម​​យកវា មកហាន់ជាចំណិត​(​មួយហាន់ជាបីឬបួនដុំ)
ម្ទេសក្រៀម​យកវាមកហាន់ជាកង់ៗ តូចល្មមៗ​( ប្រហែលមួយថ្នាំងដៃ)ទុក សិន

:វីធីធ្វើ How to make


 www.sreymomchantha.blogspot.com



យើងចាប់ផ្តើមដាក់ខ្ទះលើជើងក្រានមក ​អោយក្តៅសិន ហើយយើងយក ម្ទេសដែលយើងបានហាន់រួចនោះមក  ដាក់ចូលក្នុងខ្ទះ​​ហើយយើងលីងវារហូតដល់វាលើងក្លិន ឈ្ងុយហើយឈ្លក់ (​លីង អោយវាស្រួយហើយដួសចេញ​ដាក់ចានទុកមូយអន្លើសិនទៅ កុំទុកអោយវាខ្លោច)។
បន្តទៅតៀតនេះគឺយើង ត្រូវយក​ខ្ទឹក​ស​និង​ក្រហម​មកលីងចូលគ្នា តែម្តង ទៅ​(​សូមជំរាបថាទ្ទឺមដែលលីង ហ្និង ត្រដាក់ភ្លើងតិចៗ គឺ លីងអោយ ឆ្អិន តែកុំអោយខ្លោច),​យើងមើលទៅបើឆ្អិនហើយ ដួសដាក់ចានទុកមួយអន្លើទៀត សិន ។
ពេលនេះយើង យើងយកត្បាល់មក ដាក់ម្ទេសដែលយើងបានលីង ​រួច ហើយយើងចាប់ប្តើមបុកវា ​រហូតទាល តែ  វាម៉ដ្ឋខ្ទិច រួចយើដាក់អំបិលបន្តិចចូល​  ​ហើយ ,​បន្ទាបទៀតយើង​ដាក់ ខ្ទឹមសរក្រហមដែលយើងបានលីងរួច
បុកចូលគ្នា ​អោយល្អិតសព្វ​ចូលសាច់មួយហើយ ទើបយើងដាក់ស្កយើងចូលទៅ ​រួចយើង បុកវាទៀត
រេហូតទាល់តែវាចូលសព្វសាច់មួយ ហើយ​,​ បន្ទាប់មកទៀតយើងដួសដាក់ចាន​ទុកមួយអន្លើសិន ។
  ជំហ៊ានបន្ទាប់មកទៀតនេះយើង ត្រូវ  យកខ្ទះមកដាក់លើជើងក្រានម្តងទៀត​ ទុកអោយខ្ទះក្តៅបន្តិច ហើយចាកប្រឆាចូល ទុកអោយប្រេងឆាឡើងក្តៅបន្តិចហើយ ​បានយើងយកគ្រឿងដែលយោះងបានបុករួចអំបាញមិញ មក​ឆាវា​​​អោយវាលើងឆ្ងុយហើយ បានយើងចាក់ទឹកត្រីចូល ​ហើយកូវាអោយឡើងស្អិត​ឆ្អិនហើយ ។
ដូច្នេះ យើងដួសវាដាក់ចាន មក ជាកា​ស្រាច់
(សូមជំរាបថាព្រិកផៅនេះយើងអាច ញ៉ាំជាមួយអន្លក់ ឬ ក៏ វាទៅធ្វើជាគ្រឿងផ្សំសំរាប់ស្ល​ឬ​ឆាក៏បានដែរ)


Friday, April 17, 2020

របៀបធ្វើខគោ Cambodian braised beef​


របៀបធ្វើខគោCambodian braised beef

១៖​គ្រឿងផ្សំ ingredients

សាច់គោ(​សាច់កំភួន ដែលមានសសៃ និង សាច់ យាវ),​គ្រៀងខគោកំប៉ុង,
ខ្ទឹមស,​ខ្ទឹមក្រហម,ខ្ទឹមបារាំង,​​ការុត,​​រំដេង,​​គល់ស្លឹកគ្រៃ ,​ប៉ូចកាក់,​ឈើឯម,​ស្លឹកក្រូចសើច,​ជីអាណា,​​ម្ទេសប្លោក​ក្រៀម
គ្រឿងទេស៖ ប្រេងឆា,​ស្កស​, ស្កត្នោត,​​អំបិល ,​ប៊ីចេង,​ទឹកត្រី​,​ទឹកដោះគោខាប់,​

២៖​ការរៀមចំមុនធ្វើ The preparing

សាច់គោហាន់ជាដុំៗតូចល្មម ហើយលាងទឹកអោយសញអាត ហើយទុកអោយវាស្រស់ទឹកសិន
ការុតយើង យើងកាត់ជាកងៗប្រហែល២ថ្នាំងដៃ​ហើយមួយពុះជាវា៤​រួចលាងទឹកអោយស្អាត
ជីអាណា លាងទឹកអោយស្អាត ទុកវាមួយអន្លើសិន
ម្ទេសប្លោកក្រៀម យកវាមក​ត្រាំទឹក ហើយ កិន ឬ ចិញ្ច្រាំវាអោយម៉ដ្ឋ ទុកមួយអន្លើសិន
ខ្ទឹមស​​,​ក្រហម,​ខ្ទឹមបារាំង យកវាមកហាន់ទុកមួយអណ្លើសិន

៣៖​វិធីធ្វើ how to make



sreymomchantha.blogspot.com


ដំបូងយើងដាក់ឆ្នាំងអោយក្តៅសិន ​ហើយយើងចាក់ប្រេងឆាចូលបន្តិច​ទុកអោយក្តៅហើយយើងចាប់ផ្តើម ដាក់  ផ្កាចាន់​ និង​ឈើឯម​ចូល ហើយលីងវា អោយវាឈ្ងុយ ហើយ​​
បន្ទាប់ទៀតយើងដាក់ខ្ទឹម ចូល ដើម្បីបំពងវា
បន្តមកទៀត ដាក់ ខ្ទឹមស​​,​ក្រហម,​​រំដេង,​​គល់ស្លឹកគ្រៃ​ បំពង ជាំមូយខ្លាញ់  ​បន្ទាប់មកទៀតយើង ដាក់ខ្ទឹម ចិញ្ចាំ ចូល លីង អោយវាលើង កន្លាតសិន
ជំហ៊ានបន្តាប់មកទៀត យើងដាក់ម្ទេសដែលយើងបានកិន  ចូល ហើយលីងវាអោយលើងក្រហមសិន ចាំគឹតទៀត​​  សំខាន់គ្រឿងនេះហើយ​យើង លេងវា អោយឆ្ងុយសិន ។
​រួចបានយើងដាក់គ្រឿង ខគោកំប៉ុង  នោះចូល ទៀត ​លីងវាអោយឈ្ងុយ សិន​រួចរាល់ហើយើងចាប់ផ្តើមដាក់ទឹក​ត្រីស្ក ប៊ីចេង  ចូល​ បន្ទាបទៀតយើងយើងដាក់ស្កក្រហមចូល​រំងាស់វាអោយលោះងក្រហមសិន​​
ពេលនេះយើត្រូវដាក់សាច់ចូល​  ហើយគូវាចូលគ្នាអោយសព្វសិន ហើយ យើង រំងាស់វាខាស់ទឹកអស់សិន
រួចចាក់ចូល ម្តងទៀត អោយច្រើនហើយរំងាស់វាអោយផុយសាច់សិន​​រូចស្រង់គល់ស្លឹកគ្រៃ ​ស្លឹកក្រូចសើច ផ្កាចាន់ អី​ចោល អោយអស់ រួច យើងដាក់ការុតចូល​ រួចរំងាស់វាអោយខាស់ទឹក ឡើងខាប់សិន​​ជាការ ស្រេច៕
អគុណ (​សូមជំរាបថាវិធីធ្វើខុសគ្នាបន្តិចបន្តូច អាស្រយ័លើបញ្ចេកទេសរៀៗខ្លួន )។
សូមអភយ័ទោសបើការសរសេរាប់ខាងលើនេះមានការខ្វះខាន មិនគ្រប់នយ័សេចក្តី ដោយអចេតនា ណាមួយនោះ៕

Thursday, April 16, 2020

សម្លការីខ្មែរ​សាចមាន់ Khmer Chicken Curry


សម្លការីខ្មែរ​សាចមាន់  Khmer Chicken Curry

១៖គ្រឿងផ្សំ Ingredient

ទឹកគោខាប់ ១កំប៉ុង,​ខ្ទិសដូង២កំប៉ុង​,​កាពិក ,​ទឹកត្រី ,​(គល់ស្លឹកគ្រៃ,​ស្លឹកក្រូចសើច,​ខ្ទឹម,​រមៀត,​រំដេង,)ត្រូវបុកឬ កិន​ចូលគ្នា, ការីផ្លាសស្តា​,​ប៊ីចេង​,​ស្កស,រ៉ូតឌី,​ខ្ទឹមសរចិញ្ច្រាំ ,​ម្ទេសក្រហម,​​អំបិល,​​សាច់មាន់​,​
បន្លែ៖​ត្រប់ក្តគោ​,​សណ្តែកគួរ,​​ខ្ទឹមបារាំង,​​ដំឡូងជ្វា,​ការ៉ុត,​​ផ្កាចាន់​ឬប៉ូចកាក់​ ,ឈើឯម​


www.sreymomchantha.blogspot.com


២៖របៀប​ធ្វើ How to make

ដំបូងយើងដាក់ឆ្នាំអោយក្តៅហើយយើងបុះពងខ្ទឹម,​​បន្តាប់មកទៀតយើងដាក់គ្រឿងដែលយើបានបុកជូលគ្នានោះមក ហើយកូរវាអោយសព្វទុកអោយវាក្តៅ រាងឆ្ងុយហើយ យើងដាក់កាពិក ចូល​ប្រពីរស្លាបព្រាបាយ,​បន្តមកទៀតយើងដាក់ ការីផ្លាស្តា យើងចូល ហើយ កូវាអោយចូលគ្នាជាមួយគ្រឿង អោយសព្វ , ម្ទេសម៉ដ ,​យើងដាក់ខ្ទិសដូងពាក់គណ្តាលសិន ហើយយើងកូវាអោយចូលគ្នាជាមួយគ្រឿងសិន ទុកវាអោយពុះសិន ទើបយើងដាក់ខ្ទិសដូងថែមទៀត រួចយើងទុកអោយពុះសិន មានក្លិនឆ្ងុយហើយ បានយើងយកសាច់មកដាក់​ចូលហើយយើងកូវាបន្តិច ហើយទុកវាបន្តិច ទើបយើង ដាក់គ្រឿងទេសចូល( អំបិល ,​ប៊ីចេង,​ស្កស ,​រ៉ូតឌី,​ទឹកត្រី) ។
បន្ទាបមកទៀត យើងយកប៉ូចកាក និង​ផ្កាចន្ទ័ ទៅអាំង បន្តិចសិន មុនយើងដាក់វាចូលក្នុងឆ្នាំង ។
បើមើលទៅវារាងខាប់ពេក យើងដាក់ទឹកថែម ហើយយើងរំងាស់សាច់អោយឆ្អិនផុយហើយ​ ទើបយើងដាក់បន្លែ​ការ៉ុតនិងដំលូង ចូលមិនសិន រួចយើងទុកវាប្រហែលបួនប្រាំនាទី សិន​​​ទើបយើងថែបទឹកចូល លៃតាមភាពជាក់ស្តែង រួចទុកអោយវាពុះមួយសាទៀត ​ទើបយើភ្លក់មើលត្រូវថែមថយក្រឿងទៀតឬ អត់​ 
បើសិនជាស្ទើរស្ក យើង ថែមទឹកដោះគោខាប់បន្តិច ព្រោះទឹកដោះគោខាប់ឆ្ងាញជាងស្កស ។
តែសិនជាល្មមហើយ យើងចាក់ បន្លែ ត្រប់ និង សណ្តែកគួរចូល​ទុកប្រហែលប្រាំនាទី បើសិនជាឆ្អិនល្មមជាការ​ស្រេច៕

Tuesday, April 14, 2020

ភ្លាសាច់គោស្រស់​ Fresh Beef salad


ភ្លាសាច់គោស្រស់​  Fresh Beef salad

១៖គ្រឿងផ្សំ Ingredients

យើងត្រូវមានសាច់គោ(សាច់ចំឡក់) ,​ម្ទេសហិរ ,​ម្ទេសកណ្តឹង(ក្រហម,​បែតង)​,​ម្ទេសហាវៃ ,​ខ្ទឹមបារាំង,​​ខ្ទឹមស,​ខ្ទឹមក្រហម,ការ៉ុត,​សណ្តែកគួរ,​ក្រូចឆ្មារ,​ជីអាណា (ឬក៏អាចជីផ្សេងទៀតដែលយើងអាចមាន),គល់ស្លឹកគ្រៃ​,​​សណ្តែកដី​,​

២​៖របៀបរៀបចំមុនធ្វើ how to prepare

ម្ទេសកណ្តឹងយើងត្រូវហាន់វាជាបន្ទះស្តើងៗ
ម្ទេសហាវៃ ហាន់ជាសសៃស្តើងៗដែរ
ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងៗ ដែរ
ខ្ទឹមក្រហម ក៏យើង​ត្រូវហាន់ជាបន្ទះស្តើងដែរ
ចំណែកឯសណ្តែកគួវិញយើង ហាន់វារាងបញ្ឆិតស្តើងៗ​ប្រវែងប្រះហែលំពីរថ្នាំងដៃ​
គល់ស្លឹកគ្រៃយើងហាន់វាអោយស្តើងៗ
ជីរណា​យើងកាត់វា ប្រហែលៗពីរថ្នាំងដៃ(​បើមានជីផ្សេងទៀតដាក់វាមកជាមួយគ្នាមក)
ការ៉ុតវីញយើងហាន់ឬ ឈូសវា ជាសសៃ​ៗស្តើងៗ
សាច់គោយើងហាន់ជាបន្ទះស្តើងៗ(កុំស្តើងពេក) ព្រោះពេលយើងច្របល់ទៅ វាអាចបែក សាច់អស់​  
សាច់គោក្រោយពីហាន់ហើយ  យើងយកវាទៅ ច្របាច់ជាមួយទឹក ក្រូចឆ្មារ អោយវាចេញ ជាតិឆ្អាបចេញ ឆ្បាច់អោយវាឆ្អិនសាច់  បន្ទាប់មកយើងពូតទឹកវា ចេញ ​​( គឺពូតអោយវាស្រស់ទឹក ដើម្បីអោយវាអស់ជាតិឆ្អាប)។​
sreymomchantha.blogspot.com

៣៖​របៀបធ្វើ How to make

សាចគោដែលច្របាច់រួចដាក់ចូលក្នុង​ចានដែកមក ​យើងដាក់អំបិល ទឹកត្រី (​សំរាប់អ្នកដែលចូលចឹត្តប្រហុកយើងដាក់ទឹកប្រហុកចូល),​ ស្ក ម្សៅខ្នរ​,​​ដាក់គ្រឿងរួចហើយ យើង ច្របាច់ទឹក្រូចឆ្មារ​ចូល
ជំហ៊ានបន្ទាប់មកទៀតយើងត្រូវច្របល់វាអោយសព្វ​បន្ទាប់មកទៀតយើង​យក បន្លែ​ ដែលបានរៀបចំនោះមក ដាក់ចូល ហើយ ច្របល់ ច្របល់វាអោយ សព្វសាច់
ចុងក្រោបង្អស់គឺយើង ដាក់សណ្តែកដីហើយយើច្របល់វាបន្តិចទៀតមើលអោយសព្វហើយ ជាការស្រាច់ ៕ អគុណ



Sunday, April 12, 2020

Phonetic symbol សញ្ញាបញ្ចេញសំលែង


Phonetic symbol

សញ្ញាបញ្ចេញសំលែង


  សំលែងស្រះVowels sound

ខាងក្រោមនេះជាសញ្ញាបញ្ចេញសំលែង នៅ ក្នុង​ភាសាអង់គ្លេស

 iː (អ៊ី)​ ,​ ɪ(អ៊ិ)​, ​​ e(អិ),​   æ(អែ)​,​​   ɑː(អា)

ɒ(អក់) ,​  ɔː(អ),​    ʊ(អ៊ុក)  ,  uː( អ៊ូ)

  ʌ(អាក់)  ,​  ɜː(អឺ)​  ,​  ə( អ៊រ័)

ស្រះប្រកប Diphthongs

eɪ (អេ)​,​​ əʊ​​(អូ), oʊ(អូ),​  aɪ(អាយ),​  aʊ(អៅ)​,​

ɔɪ(អយ),​ ɪə(អៀ) ,​ eə (អ៊ែ),​ ɔə(អ) ,​​ ʊə(អួ)


sreymomchantha




សំលែងស្រះVowels sound


ខាងក្រោមនេះជាសញ្ញាបញ្ចេញសំលែង នៅ ក្នុង​ភាសាអង់គ្លេស ព្រមទាំងមានឧទាហរណ៍ អមដោយសញ្ញាបញ្ចេញសំលេងផងដែរ


phonetic symbol
sound
Examples  ឧទាហរណ៍
iː
អ៊ី
me[m iː] ខ្ញុំ , tree [triː]ដើមឈើ  ,   he[hiː]គាត់
ɪ
អ៊ិ
It[ ɪt] វា, ​​ ticket[tɪkɪt]សំបុត្រ ,    king[ kɪŋ ]ស្តេច
e
អិ
bed [bed]គ្រែ, pen[pen]ប៊ិច, ​​  well[wel]អណ្តូង
æ
អែ
man[mæn] បុរស, and[ænd] និង,​​can[kæn]អាច
ɑː
អា
arm[ɑːm]ដៃ , car[kɑː]ឡាន,  dark[dɑːk]ងងឹត
ɒ
អក់
lot[lɒt]ច្រើន, song[sɒŋ] ចម្រៀង,  rock[rɒk]ថ្ម
ɔː
all[ɔːl]ទាំងអស់,ball[bɔːl]បាល់,small[sɔːl]តូច
ʊ
អ៊ុក
put[pʊt]ដាក់,look[lʊk]មើល,book[bʊk]សៀវភៅ
uː
អ៊ូ
do[duː]ធ្វើ,too[tuː]ផងដែរ , blue[bluː]ពណ៍ខៀវ
ʌ
អាក់
cup[kʌp]ពេង ,   sun[sʌn] ថ្ងៃ,  but[bʌt]ប៉ុន្តែ
ɜː
អឺ
burn[bɜːn]ដុត,work[wɜːk] ធ្វើការ
ə
អ៊រ័
under[ʌndə]នៅក្រោម,father[ fɑːðə ]ឪពុក

ស្រះប្រកប Diphthongs




Phonetic Symbol
Sound
Examples ឧទាហរណ៍
eɪ
     អេ
table[teɪbl]តុ,train[treɪn]រថភ្លើង,waiter[weɪtə]​អ្នករត់តុ
əʊ
អូ
smoke[sməʊk]ជក់,hotel[həʊtel]សណ្ឋាគា,no[nəʊ]ទេ
aɪ
អាយ
five[faɪv]លេខប្រាំ,nine[naɪn]លេខ៩,my[maɪ] របស់ខ្ញុំ
aʊ
អៅ
now[naʊ]ឥលូវ,cloud[klaʊd]ពពក,flower[flaʊə]ផ្កា
ɔɪ
អយ
boy[bɔɪ]ខ្មេងប្រុស,boil[bɔɪl]ស្ងោ,voice[vɔɪs] សំលែង
ɪə
អៀ
beer[bɪə]ស្រាបៀរ,ear[ɪə]ត្រចៀក,clear[klɪə]ច្បាស់
eə
អ៊ែ
care[keə]រក្សា , hair[heə]សក់, where[weə ]ឯណា?
ɔə
four[fɔə]លេខ៤ , your[jɔə]របស់អ្នក , floor[flɔə]ជាន់
ʊə
អួ
sure[sʊə]ច្បាស់ , poor[pʊə]ក្រ



សំលែងព្យញ្ជនៈ Consonants’ sound


Phonetic symbol
sound
Examplesឧទាហរណ៍
p
ផឹៈ
pen[pen]​ប៊ិច ,                   pay[peɪ]បងលុយ
b
បឹៈ
boy[bɔɪ ]ក្មេងប្រុស ,      bad[bæd ]អាក្រក់
d
ដឹៈ
door[dɔː ]ទ្វា ,              word[wɜːd ]ពាក្យ
k
ខឹៈ
clock[klɒk ]នាឡិការ ,    class[klɑːs ]ថ្នាក់រៀន
g
ហ្កឹៈ
dog[dɒg ]ឆ្កែ ,              good[gʊd ]ល្អ
f
ហ្វឹៈ
far[fɑː ]ឆ្ងាយ ,              fine[faɪn ]ល្អ
v
វឹៈ
save[seɪv ] សន្សំ,        never[nevə ]មិនដែល
θ
ហ្សឹៈ
thing[θɪŋ]​វត្ថុ ,                    thin[θin] ស្តើង  
ð
ដឹៈ
that[ðæt ]នោះ ,                 those[ðəʊz ]ទាំងនោះ
s
សឹៈ
sit[sɪt]អង្គុយ ,                place[pleɪs ] ទីកន្លែង
z
សឹ់
zero[zɪə.rəʊ ] លេខសូន្យ, has[hæz ]មាន
ʃ
ស្សឹ់
ship[ʃɪp ]នាវា,                   sharp[ʃɑːp ]មុត
ʒ
ចឹ់ៈ
pleasure[pleʒə ]សប្បាយ , measure[meʒə ]រង្វាស់
tʃ
ឆឹៈ
chip[tʃɪp ]ដំឡូងចៀន ,       cheap[tʃiːp ]ថោក
dʒ
ចឹៈ
age[eɪdʒ ] អាយុ,   Japan[dʒəˈpæn ]ប្រទេសជប៉ុន
h
ហឹៈ
happy[hæpi ]សប្បាយ ,  help[help ]ជួយ
m
មឹៈ
man[mæn]បុរស ,         swim[swɪm ]ហែលទឹក
n
ណឹៈ
name[neɪm]ឈ្មោះ ,     finish[fɪn.ɪʃ ]បញ្ចប់
ŋ
ងឹ់ៈ
sing[sɪŋ ]ច្រៀង ,             king[kɪŋ ]ស្តេច
r
រឹៈ
room[ruːm] បន្ទប់ ,      rich[rɪtʃ ] មាន
l
ឡឹៈ
pull[pʊl ]ទាញ ,          leave[liːv ]ចាកចេញ
w
វឹៈ
work[wɜːk ]ធ្វើការ ,     wash[wɒʃ ]លាង
j
យឹៈ
you[juː ]លោក,              young[jʌŋ] ក្មេង





នៅមានការពន្យល់បន្ថែម យើងខ្ញុំនិង ធ្វើបច្ចុប្បន្នភាពនៅពេលក្រោយទៀត អគុណ៕




















អត្ថប្រយោជន៍ ផ្លែម្នាស់ The benefits of pineapple

អត្ថប្រយោជន៍ ផ្លែម្នាស់   The benefits of pineapple   ម្នាស់​ជារុក្ខជាតិ​ហូបផ្លែមួយប្រភេទ​ មានដុះ​តំបន់ដែល មានអាកាស់ធាតុ ត្រូពិច ​ហើយមាន...